ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបន្ថែមរបៀបវារៈ សម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃទី២៥វិច្ឆិកានេះ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦
Thu,25 November 2021 (Time 09:59 AM)
ដោយ ៖ (ចំនួនអ្នកអាន: 266នាក់)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តបន្ថែមរបៀបវារៈសម័យប្រជុំរដ្ឋសភានាព្រឹកនេះ។

របៀបវារៈ ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដាក់បញ្ចូលបន្ថែមក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាព្រឹកនេះ គឺការបោះឆ្នោតទុកចិត្តអគ្គសវនករ និងអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ចំនួន ៣រូប សម្រាប់បន្តអាណត្តិថ្មី ៥(ប្រាំ)ឆ្នាំ មាន លោកជំទាវ សោម គីមសួគ៌ ជាអគ្គសវនករ ឯកឧត្តម សួន សិទ្ធី ជាអគ្គសវនកររង ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង៕