ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស WATERGEN ចូលរួមចំណែកកាត់បន្ថយការប្រើបាស់ផ្លាស្ទិច និងជួយថែរក្សាបរិស្ថាន
Fri,26 November 2021 (Time 04:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 295នាក់)

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា បានថ្លែងបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយ បរិយាកាស-WATERGEN (ប្រភេទ GEN-M) ផ្តល់អត្ថប្រយោជន៍ច្រើនជួយដល់សុខភាព ជាពិសេសជួយកាត់បន្ថយការប្រើបាស់ផ្លាស្ទិច និងជួយថែរក្សាបរិស្ថានផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងសាកល្បងទទួលទាន ទឹកបរិសុទ្ធ ដែលផលិតចេញពីម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស-WATERGEN (ប្រភេទ GEN-M) ដែលបានបំពាក់នៅក្នុងបរិវេណទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីក្រោមឱវាទក្រសួង។

សូមជម្រាបជូនថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាអំណោយដ៏ថ្លៃថ្លារបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សម្រាប់ផ្គត់ផ្គង់ទឹកបរិសុទ្ធប្រកបដោយគុណភាព និងសុវត្ថិភាព ជូនដល់មន្ត្រីរាជការដែលកំពុងបំពេញការងារនៅក្នុងទីស្តីការក្រសួង ក៏ដូចជាសិស្សនិស្សិតរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី គ្រោងនឹងបំពាក់នៅគ្រប់ជាន់នៃអាគាររដ្ឋបាលរបស់ទីស្តីការក្រសួង ដើម្បីផ្គត់ផ្គង់ទឹកបរិសុទ្ធប្រចាំថ្ងៃជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិយោជិត ដែលកំពុងបំពេញការងាររបស់ខ្លួន ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន សុខភាព អនាម័យ និងការសន្សំសំចៃផងដែរ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះជាបច្ចេកវិទ្យាទំនើបមកពីប្រទេសអ៊ីស្រាអែល មានសមត្ថភាពអាចផលិត ទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស ដោយមិនចាំបាច់ តភ្ជាប់ជាមួយប្រភពទឹកទុយោ និងអាចផ្គត់ផ្គង់ទឹកប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗថែមទៀតផង៕