ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលររួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
Fri,26 November 2021 (Time 09:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 311នាក់)

នៅល្ងាចថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូខេត្តបាត់ដំបង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ស ស៊ន់ ត្រូវជាបងស្រីបង្កើត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២១និង៤៥នាទីយប់ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តបាត់ដំបង ឯកឧត្តម សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ អាឡោះអាល័យ ជាមួយក្រុមគ្រួសារ សម្តេចក្រឡាហោម ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងសូមបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធ សពមហាឧបាសិកា ស ស៊ន់ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕