ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ថ្នាក់ដឹកនាំខេត្តក្រចេះអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ស ស៊ន់ ដែលជាបងស្រី សម្តេចក្រឡាហោម ស ខេង
Sat,27 November 2021 (Time 07:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 493នាក់)

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសិកា ស ស៊ន់ ដែលជាបងស្រីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២១ ៖ ៤៥នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនសោកសង្រេង ប្រកបដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជូនដល់ដូងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ស ស៊ន់ បានសោយសុខទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕