ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ៣៤នាក់ ប្រចាំឆ្នាំ២០២១
Sun,28 November 2021 (Time 05:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 213នាក់)

(ប៉ៃលិន)៖ ការប្រឡងជ្រើសរើសមន្ត្រីរាជការនៅខេត្តប៉ៃលិនប្រចាំឆ្នាំ២០២១ មានបេក្ខជនមកប្រឡងសរុបចំនួន៣៤នាក់ ក្នុងនោះសម្រាប់ក្របខណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ក្របខណ្ឌ ក ) មានចំនួន១៧នាក់ និងក្របខណ្ឌមន្រ្តីក្រមការ (ក្របខណ្ឌ ខ) មានចំនួន១៧នាក់។ ដើមឡើយមានអ្នកដាក់ពាក្យចំនួន៤៤នាក់ ប៉ុន្តែពេលមកប្រឡងគឺអវត្តមានចំនួន១០នាក់ ដូច្នេះអ្នកដែលមកប្រឡងនៅសល់៣៤នាក់។

នាឱកាសកាត់បើកកញ្ចប់វិញ្ញាសាជូនបេក្ខជនដែលចូលរួមប្រឡងខាងលើ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានស្នើឱ្យបេក្ខជនប្រឡងនាពេលនេះ ត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ កុំធ្វើដោយប្រើទង្វើសូកប៉ាន់ពុករលួយផ្សេងៗ ដែលនាំឲ្យខាតប្រយោជន៍ខ្លួននាពេលខាងមុខ។

លោកស្រីបានជម្រាបជូនបេក្ខជននាពេលនេះថា ដើម្បីធានានូវសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចដំណើរការប្រឡង គណៈកម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនត្រូវពាក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា បើមានបេក្ខជនណាដែលមិនមានបណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

លោកស្រីអភិបាលខេត្តបានណែនាំដល់មន្ត្រីដែលមានតួនាទីភារកិច្ចធ្វើជាគណៈកម្មការ-អនុគណៈកម្មការក្នុងការប្រឡង ត្រូវយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ចតាមដំណាក់កាលនីមួយៗ ប្រសិនបើមានកិច្ចការលើសពីដែនសមត្ថកិច្ចទទួលខុសត្រូវ ត្រូវស្នើសុំទៅប្រធានគណៈកម្មការ ដើម្បីរួមគ្នាដោះស្រាយបានទាន់ពេលវេលា តាមគោលការណ៍ និងលក្ខន្តិកៈនៃការប្រឡងតាមឋានានុក្រម។

លោកស្រី បាន ស្រីមុំ បានបន្តទៀតថា នេះជាផ្លែផ្កានៃលទ្ធផលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ហើយការងារប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តប៉ៃលិន ជាឱកាសសម្រាប់កូនចៅរបស់អ្នកខេត្តប៉ៃលិនបានចូលធ្វើជាមន្ត្រីរាជការ។ សូមឱ្យម្នាក់ៗត្រូវទទួលខុសត្រូវ ធានាបាននូវគុណភាព តម្លាភាព ហើយមន្ត្រីដែលជ្រើសរើសត្រូវមានសមត្ថភាពបម្រើប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ