ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
សមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់​នៅក្នុងភូមិសាស្រ្តស្រុក
Sun,28 November 2021 (Time 07:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 323នាក់)

(បាត់ដំបង)កាលពីថ្ងៃសុក្រ៧រោចខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ អនុវត្តជាប់ជាប្រចាំយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោសាតគឹសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងលោកវរសេនី​យ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯក​ភ្នំ បានដឹកនាំកងកម្លាំងក្នុងអង្គភាពចូលរួមសហការ ជាមួយកម្លាំងគណ​:​បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ដែលមានលោក​ ម៉ិល​ សុផល​ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​និងជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំចុះ​បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូតិ៍​លេខ២ ស្ថិតក្នុងភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
-លទ្ធផលបង្ក្រាបបាន៖
១-សាច់មងប្រវែង៣,០០០ម៉ែត្រ
២-បង្គោលចំនួន៣៥០ដើម
៣-ឡុកចាប់ត្រីចំនួន០៧ឡុក
៤-ប្រលែងត្រីចម្រុះចំនួន ១០គគីឡូក្រាម

ចំពោះសម្ភារៈល្មេីសច្បាប់ខាងលើសម្ថកិច្ចបានដុត​បំផ្លាញចោលនៅហ្នឹងកន្លែង​ រីឯអ្នកប្រព្រឹ្តសកម្មភាពល្មេីសនេះសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន​និងចាត់វិធានការបន្តតាមនីតិវិធី៕