ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
កម្មសិក្សាការីវគ្គវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកម្មវិធីមនុស្សធម៌ «ស្នាមញញឹមកុមារ»
Sun,28 November 2021 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 336នាក់)

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” រៀបចំដោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ប្រារព្ធធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានទីតាំងនៅសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់មន្ទីរ លើករណីជនរងគ្រោះ ងាយរងគ្រោះ កុមារ មនុស្សពេញវ័យ និងមនុសវ័យចាស់ ដោយឡែកកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ” មានកុមារកំព្រារ កុមារគ្រួសារក្រីក្រ កុមារមានជំងឺកាចសាហាវ និងកុមារផ្ទុកមេរោគអេដស៍សរុបចំនួន១១៩នាក់ មកពី ៤មណ្ឌល ក្នុងនោះមាន ៖

ទី១.កុមារស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងកុមារសមាហរណកម្មទៅសហគមន៍

ទី២.កុមារនៅមណ្ឌលអង្គការម្លប់តាប៉ាង

ទី៣.បុរីកុមារក្រុងព្រះសីហនុនិងទី៤.មណ្ឌលផ្ទះនៃគ្រួសារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសនថា កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដើម្បីផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងជម្រុញលើកទឹកចិត្តកុមារឱ្យមានបំណិនជីវិត តស៊ូជំនះបញ្ហានានាក្នុងជីវភាព។ ការផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគជូនដល់កុមារការបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមជាក្រុម ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល មកកាន់ខេត្តព្រះសីហនុ។ ក្នុងនាមរដ្ឋបាលខេត្ត ចងចាំនូវទឹកចិត្តសប្បុរសធម៌ គុណធម៌របស់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលបាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់កុមាររបស់យើងក្នុងខេត្តព្រះសីហនុ សូមឱ្យសិក្ខាកាមទាំងអស់ បំពេញកិច្ចការកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងការកោតសរសើរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួចចំរើន ហើយអ្វីដែលឯកឧត្តម បានលើកយកមកចែករំលែកនាពេលនេះ គឺដើម្បីបង្ហាញដល់សិក្ខាកាម សម្រាប់ជាបទពិសោធន៍ល្អៗយកទៅសិក្សារៀនសូត្របន្ថែម និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។ ហើយថ្ងៃនេះជាកម្មវិធីមនុស្សធម៌ ដែលបានជាបន្តពីខេត្តសៀមរាម ខេត្តកំពង់ចាម និងមកដល់ខេត្តព្រះសីហនុ ក្នុងទឹកចិត្តអាណិតអាសូរ ការចូលរួមក្នុងសង្គមជាមួយក្មួយៗកុមារត្រូវយកការអាណិតស្រឡាញ់នេះ ជាការខិតខំសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាជាមាសប្រាក់ ហើយវាមានតម្លៃ និងជាទ្រព្យដ៏ប្រសើរបំផុត ដើម្បីអនាគតភ្លឺថ្លារបស់ក្មួយៗកុមារទាំងអស់គ្នា នៅពេលខាងមុខ៕