ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៣គ្រួសារ
Sun,28 November 2021 (Time 09:02 AM)
ដោយ ៖ (ចំនួនអ្នកអាន: 317នាក់)

( បាត់ដំបង)÷ថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង តំណាងឯកឧត្តម ខាន់ ម៉ាណេរ ប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២៣គ្រួសារ ក្នុងនោះ ឃុំអូរដំបង១ ចំនួន១១គ្រួសារ ឃុំនរា ចំនួន ១២គ្រួសារនៃស្រុកសង្កែខេត្តបាត់ដំបង ដោយក្នុង១គ្រួសារ ទទួល បាន អង្ក ២៥ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកសុទ្ធ១កេះ ទឹកត្រីទឹកស៊ីអ៊ីវ១យួ ម៉ាស់១ដុំ អាល់កុល១ដប ។