ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប
Mon,29 November 2021 (Time 12:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 485នាក់)

ខេត្តកំពង់ឆ្នាំង ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ផ្ទាល់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធជំវិញខេត្ត ចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំងជាបន្ទាន់ ក្នុងគោលបំណងចូលរួមបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ទន្លេសាប៕