ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ
Mon,29 November 2021 (Time 04:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 203នាក់)

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតទាំងពីរដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ៖ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Antony Maguire ទីប្រឹក្សា សម្របសម្រួលការងារនគរបាលនៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការីជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរក៏មានការអញ្ជើញចូលរួមអមដំណើរពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិកាដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ក្រុមប្រឹក្សា អភិបាលខេត្តកណ្ដាល ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

ក្នុងឱកាសបំពេញទស្សនកិច្ច នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរដ្ឋបាលឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងមោទកភាព ក្រោយដាក់ចេញនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលបានផ្តោតលើគ្រប់បញ្ហាទាំងអស់ ដែលអាចចាត់ទុកជាផែនទីបង្ហាញផ្លូវមួយ សម្រាប់ឱ្យប៉ុសិ៍្តនគរបាលរដ្ឋបាល ជាពិសេសនោះ សម្រាប់ មេឃុំ-ចៅសង្កាត់ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋាន ដូច្នេះហើយទើបស្ថានភាពនៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រោយបញ្ចប់ទស្សនកិច្ច នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋរួចមក សម្ដេចក្រឡាហោម ស ខេង រួមនិងគណៈប្រតិភូនៃស្ថានទូតអាល្លឺម៉ង់ និងអូស្ដ្រាលី ព្រមទាំងប្រតិភូមអមដំណើរ ក៏បានបន្ដធ្វើដំណើរទស្សនកិច្ច នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានធ្វើសេចក្តីរាយការជាបទបង្ហាញសង្ខបជូន សម្ដេចក្រឡាហោម និងអង្គពិធីទាំងមូលថា បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងមានរចនាសម្ព័ន្ធ រួមមាន វិទ្យាស្ថាន មជ្ឈមណ្ឌល សាលានាយកដ្ឋាន ចំនួន១១ចំណុះ និងសាលានគរបាលជាតិភូមិភាគ ចំនួន៦ ស្ថិតនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា បណ្ឌិត្យសភានគរបាលកម្ពុជា មានភារកិច្ចសំខាន់ៗចំនួន២ គឺ ៖ ធ្វើការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិនៅទូទាំងប្រទេស ធ្វើការសិក្សាស្រាវជ្រាវវិទ្យាសាស្ដ្រនគរបាលលើវិស័យសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ ក៏បានអញ្ជើញទស្សនកិច្ច និងត្រួតពិនិត្យមើលពីសកម្មភាពហ្វឹកហ្វឺនរបស់សិក្ខាកាមនគរបាលជាតិដែលកំពុងអនុវត្តហ្វឹកហ្វឹននៅក្នុងបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ។

បន្ទាប់មកទៀត សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្ដ្រាលី ព្រមទាំងប្រតិភូអមដំណើរបានបន្តធ្វើដំណើរបំពេញទស្សនកិច្ចបន្ថែមទៀតនៅការិយាល័យច្រកចេញ ចូលតែមួយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រាសាសន៍ថា ទាក់ទងនឹងការបង្កើតច្រកចេញចូលតែមួយនេះ គោលបំណងធំបំផុត គឺដើម្បីឆ្លើយតបតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបង្កលក្ខណៈងាយស្រួល ដោយមិនប្រើរយៈពេលយូរក្នុងការទទួលបាននូវព័ត៌មានរហ័ស ការផ្តល់សេវារដ្ឋបាលរហ័ស និងមានតម្លាភាព។

សម្ដេចក្រឡាហោម បានបន្ដថា ដោយបច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាព ដើម្បីបង្កើតច្រកចេញចូលតែមួយបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា បើករណីច្រកចេញចូលតែមួយនេះ បម្រើពលរដ្ឋមិនបានល្អ នៅមានការិយាល័យទទួលពាក្យបណ្តឹង ឬការិយាល័យប្រជាពលរដ្ឋ មួយទៀត ដែលទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងករណីការិយាល័យច្រកចេញចូលតែមួយនេះមិនអាចឆ្លើយតបនិងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។

លើសពីនេះទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍ មកដល់ពេលនេះ ការិយាល័យច្រកចេញចូលតែមួយ មាននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងបាត់ដំបង ត្រូវបានដាក់គ្រប់ស្រុកទាំងអស់រួចរាល់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ