ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ស្នងការនគរបាលខេត្តតាកែវថ្មី ប្រាប់អធិការក្រុងស្រុកកុំឲ្យលាក់លៀមបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន
Mon,29 November 2021 (Time 05:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 201នាក់)

(តាកែវ)៖ នៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំខែវិច្ឆិកា និងលើកទិសដៅខែធ្នូ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្នងការខេត្តតាកែវថ្មី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានដាស់តឿនដល់អធិការក្រុងស្រុកទាំង១០ នៅក្នុងខេត្តមិនត្រូវលាក់លៀមបទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ពោលត្រូវតែរាយការមកកាន់ស្នងការ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាបង្រ្កាបបទល្មើសដែលកើតមានឡើងឲ្យខាងតែបាន។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា «អធិការក្រុងស្រុក មិនត្រូវលាក់លៀមបទល្មើស ឬរឿងដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លាចមេស្ដីបន្ទោសនោះទេ គឺត្រូវតែរាយការណ៍រាល់បទល្មើសដែលកើតមានឡើង ហើយសហការបង្រ្កាបឲ្យបាន»។

លោកស្នងការខេត្តតាកែវថ្មី ក៏បានណែនាំដល់ដល់ថ្នាក់ដឹកនគរបាលជាស្នងការរង ប្រធានការិយាល័យ អធិការក្រុងស្រុកទាំងអស់ ត្រូវកែប្រែចំណុចអសកម្មមួយចំនួនកន្លងមកឲ្យសកម្មឡើងវិញ ជាពិសេសកាត់បន្ថយការថ្នាំងថ្នាក់ របស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច ដោយត្រូវខិតខំបម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ខណៈពេលការបោះឆ្នោតឃុំសង្កាត់កាន់តែឈានជិតមកដល់។

ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានណែនាំដល់អធិការក្រុងស្រុកទាំង១០ នៅក្នុងខេត្តតាកែវ ឲ្យយកចិត្តទុកដាក់បញ្ហាគ្រឿងញៀននេះជាបញ្ហាស្នូល ដោយធ្វើយ៉ាងណាបង្រ្កាបការប្រើប្រាស់ ចែកចាយជួញដូរ និងផលិតកុំឲ្យកើតមាន ជាពិសេសនៅក្នុងស្រុកត្រាំកក់ ដែលមានការលើកឡើងច្រើនពីបញ្ហាគ្រឿងញៀននេះ ហើយចំពោះអ្នកពាក់ព័ន្ធបើជាសមត្ថកិច្ច អធិការក្រុងស្រុកត្រូវរាយការណ៍ផ្ទាល់មកកាន់ស្នងការ ដើម្បីសុំគោលការណ៍ទៅថ្នាក់ដឹកនាំ ចាប់ខ្លួនយកទៅផ្តន្ទាទោសឲ្យខាងតែបាន និងគ្មានការយោគយល់អ្វីទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ