ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ប្រទេស G-7 បើក​កិច្ចពិភាក្សា​បន្ទាន់​នៅថ្ងៃនេះ​ ចំពោះការព្រួយបារម្មពី​វីរុស​កូ​វី​ដប​ម្លែ​ង​ថ្មី Omicron
Mon,29 November 2021 (Time 05:05 PM)
ដោយ ៖ (ចំនួនអ្នកអាន: 491នាក់)

ញូវយ៉ក ​៖ រដ្ឋាភិបាល​អង់គ្លេស បាន​និយាយ កាលពី​ថ្ងៃអាទិត្យ​ថា រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង ៧ (G-7) នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ពិភាក្សា​អំពី​វីរុស​កូ​វីដ ១៩ ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ទ្វីបអឺរ៉ុប និង​កន្លែង​ផ្សេងៗ​ទៀត​។​

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicron ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង និង​ត្រូវបាន​កំណត់ថា​ជា​វីរុស​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ថ្មី​មួយទៀត​ដល់​ពិភពលោក ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ត្រូវបាន​គេ​ភ័យខ្លាច​ថា​អាច​ឆ្លង​ក្នុង​កម្រិត​មួយ​ខ្ពស់ ហើយ​ដែល​ត្រូវបាន​កត់ត្រា​ករណី​វិជ្ជមាន​រួចមកហើយ​នៅក្នុង​សមាជិក​ក្រុម​ប្រទេស G-7 ចំនួន ៤ ប្រទេស​គឺ អង់គ្លេស កាណាដា អាល្លឺម៉ង់ និង​អ៊ីតាលី បន្ទាប់ពី​អាហ្វ្រិក​ខាងត្បូង​បាន​រាយការណ៍​ករណី​ដំបូង​នៃ​វីរុស​នេះ​ទៅកាន់ WHO កាលពី​ថ្ងៃ ពុធ​។​

រដ្ឋមន្ត្រី​សុខាភិបាល G-7 រួមទាំង​តំណាង​មកពី​ប្រទេស​បារាំង ជប៉ុន និង​សហរដ្ឋអាមេរិក ត្រូវបាន​គេ​រំពឹងថា​នឹង​យល់ព្រម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​សម្របសម្រួល ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រីក​រាលដាល​នៃ​វីរុស Omicron នៅក្នុង​កិច្ចប្រជុំ​ដែល​បាន​កោះប្រជុំ​ជាបន្ទាន់​មួយ តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ក្រោម​ការដឹកនាំ​របស់​ចក្រ​ភព​អង់គ្លេស​។​

គួរ​បញ្ជាក់ថា មកដល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា វា​មិនទាន់​ច្បាស់​ទេ​ថា​តើ​វីរុស Omicron នេះ​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​ប៉ុណ្ណា ហើយ​អាច​បង្ក​ឲ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ឬ​អត់ បើ​ប្រៀបធៀប​ទៅនឹង​វីរុស​ចាស់ៗ​ផ្សេងទៀត​រួមទាំង Delta ផងដែរ​៕