ថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ NNC
លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ចែក​ម៉ាស របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​!
Fri,26 February 2021 (Time 09:39 AM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 251នាក់)

NNC Tv Online
http://nnc.metkhmer.club/
Tel: ០៧០៨២១៩៩៣

​ក្រោម​ការចង្អុលបង្ហាញ​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​មាន​ការប្រគល់​ភារកិច្ច​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ មេបញ្ជាការរង បាន​ដឹកនាំ ក្រុមការងារ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ ចែក​ម៉ាស ដែល​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ផ្តល់ជូន តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​បាន​បញ្ចេញ​ម៉ូតូ​កង់​បី​ចំនួន​១២​គ្រឿង បំពាក់​ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការ​ចាក់​ផ្សាយ​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជ​រាដ្ឋាភិបាល ក៏ដូចជា ក្រសួង​សុខាភិបាល តាមរយៈ​សារ​សម្លេង ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចងក្រង​ឡើង ដើម្បី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សាមគ្គី​គ្នា បង្ការ ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នូវ​ជំងឺ កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​បាន​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ និង​កំពុង​បន្ត​កើនឡើន​ឡើង​គួរឲ្យ​បារម្ភ​។​

​មុន​ពេល​យក​ម៉ាស​ទៅ​ចែកជូន​ប្រជាពលរដ្ឋ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​គិតគូរ​ពី​សុវត្ថិភាព​ក្នុង​ការបែងចែក​ម៉ាស ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាមុន ដោយ​ធ្វើការ រំលែក​ម៉ាស ដាក់ចូល​ថង់​ដាច់ដោយឡែក​មួយៗ ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យមាន​អនាម័យ​និង​មានសុវ​ត្ថិ​ភាព​កាន់តែ​ខ្ពស់​៕

ព័ត៌មានគួរចាប់អារម្មណ៍

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
476 នាក់
សប្តាហ៍នេះ :
1207 នាក់
ខែនេះ :
4492 នាក់
3 ខែនេះ :
16739 នាក់
សរុប :
349234 នាក់