ថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ NNC TVONLINE, ទំនាក់ទំនងចាងហ្វាងៈ +855 92 391 945
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់
Thu,29 April 2021 (Time 06:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 325នាក់)

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះចែកស្បៀងអាហារ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួន២០០គ្រួសារ ចំនួន៣ភូមិ គឺភូមិក្បាលស្ពាន១ ៨០គ្រួសារភូមិសាមគ្គីមានជ័យ ចំនួន៦០គ្រួសារ និងភូមិព្រៃព្រិច ៦០គ្រួសារ។ អំណោយទទួលបានក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម,មី១កេស និងទឹកស៊ីអុីវ ៣ដប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកថា ទោះបីជាយើងទទួលរងគ្រោះនៃការរីករាលនៃជំងឺកូវីដ១៩ ត្រូវបានបិទខ្ទប់មិនអនុញ្ញាត្តិឲ្យចេញចូលពីផ្ទះ ជាការគិតគូររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចទាំងទ្វេ តែងតែគិតគូរជានិច្ចពីសុខទុក្ខលំបាករបស់ប្រជាគ្រប់ពេលវេលា។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៍កាចសាហាវនេះ សូមបងប្អូន​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​។

ជាមួយគ្នានោះ ឯកឧត្តម សូមពុកម៉ែបងប្អូនទាំងអស់ដែលរស់នៅតំបន់បិទខ្ទប សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ក្នុងនោះមាន ៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទ គ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ