ថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ NNC TVONLINE, ទំនាក់ទំនងចាងហ្វាងៈ +855 92 391 945
ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសារអបអរសាទរថ្ងៃឯករាជ្យរបស់អាមេរិក
Tue,06 July 2021 (Time 08:53 AM)
ដោយ ៖ (ចំនួនអ្នកអាន: 292នាក់)

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យជូននូវសារលិខិតមួយច្បាប់ទៅកាន់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីសម្តែងទឹកព្រះទ័យអបអរសាទរថ្ងៃបុណ្យឯករាជ្យរបស់អាមេរិកលើកទី២៤៥ឆ្នាំ។

ក្នុងព្រះរាជសារនេះក្រៅតែពីការសម្តែងទឹកព្រះទ័យអបអរសាទរហើយនោះ ព្រះមហាក្សត្រខ្មែរក៏បានបង្ហាញទឹកព្រះទ័យសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ត្រូវបានពង្រឹងបន្ថែមទៀត។

ព្រះមហាក្សត្រខ្មែរ បានគូសរំលេចក្នុងព្រះរាជសារនោះថា «ខ្ញុំសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសយើងទាំងពីរនឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ»។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានជូនពរឱ្យលោក ចូ បៃដិន មានសុខភាពល្អ និងសន្តិភាពនៅក្នុងចិត្ត និងសូមភាពរុងរឿងបន្តមានដល់សហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ថ្ងៃទី០៤ ខែកក្កដា គឺជាថ្ងៃដ៏សែនរីករាយរបស់ប្រជាជាតិអាមេរិក ដណ្តើមបានឯករាជ្យរំដោះខ្លួនចេញពីអាណានិគមអង់គ្លេសបានទាំងស្រុងកាលពីឆ្នាំ១៧៧៦។

ប្រជាជាតិអាមេរិទាំងក្នុងប្រទេស និងនៅតំបន់នានាលើពិភពលោក តែងប្រារព្ធថ្ងៃដែលពួកគេដណ្តើមបាននូវសិទ្ធិសេរីភាពមកវិញនេះ។ នៅឆ្នាំ២០២១នេះ នៅសហរដ្ឋអាមេរិក ទោះបីស្ថិតក្នុងពេលនៃការរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក្តី តែរដ្ឋាភិបាលអាមេរិកនៅតែប្រារព្ធពិធីនេះឡើងយ៉ាងឱឡារិក៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ