ថ្ងៃអង្គារ៍ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ NNC TVONLINE, ទំនាក់ទំនងចាងហ្វាងៈ +855 92 391 945
ភាគីកម្ពុជា-ថៃ ជួបពិភាក្សាគ្នាដោះស្រាយកិច្ចការបន្ទាន់ ពាក់ព័ន្ធពលករខ្មែរត្រឡប់ពីប្រទេសថៃ
Fri,13 August 2021 (Time 02:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 222នាក់)

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានជួបពិភាក្សាកិច្ចការងារមួយចំនួនជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃ លើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក។

ក្នុងជំនួបពិភាក្សារវាងអភិបាលខេត្តបន្ទាយមានជ័យ ជាមួយអភិបាលខេត្តស្រះកែវ ដោយផ្តោតលើចំណុចសំខាន់មួយចំនួនរួមមាន៖

* ដោយសារស្ថានភាពនៃការដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំលែងថ្មី Delta និងមានការបិទព្រំដែន មិនឱ្យបងប្អូនចូលមកទឹកដីកម្ពុជា។ ដូច្នេះ ខាងខេត្តបន្ទាយមានជ័យ ស្នើសុំខេត្តស្រះកែវ និងសមត្ថកិច្ចពាក់ព័ន្ធ សូមជួយសម្របសម្រួលដោះស្រាយ បញ្ហាបងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកទឹកដីកម្ពុជា ទាំងសុខភាព សុវត្ថិភាពពួកគាត់ ស្នើសុំកុំឱ្យមានការបញ្ជូនពលករមកជាកំហុគ មានបញ្ហាអ្វីសូមផ្តល់ព័ត៌មានបន្ទាន់មកភាគីកម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលបងប្អូនពលករ តាមវិធានសុខាភិបាល។

* ដោយទទួលបានគោលការណ៍ឯកភាព លើកមុនពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងផ្សាររុងក្លឿ ខេត្តស្រះកែវ ក្នុងជំនួបពិភាក្សាព្រឹកនេះ បានឯកភាពជាថ្មីនឹងអនុញ្ញាត្តជាគោលការណ៍ រៀបចំការចាក់វ៉ាក់សាំងលើស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជូនអាជីវករលក់ដូរក្នុងផ្សាររុងក្លឿ ប្រមាណ ១០,០០០នាក់ ពេលវេលាថ្ងៃណានឹងជូនដំណឹងបន្ថែម។

ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ រួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ តាមបន្ទាត់ព្រំដែននៃប្រទេសទាំង២ ពិសេសការគ្រប់គ្រងបងប្អូនពលករទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ពិសេសមេរោគថ្មី Delta៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ