ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងអគ្គនាយកថ្មី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
Tue,31 August 2021 (Time 10:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 313នាក់)

(ភ្នំពេញ)៖ នៅសាលប្រជុំអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសផ្ទេរ និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមជាគណៈអធិបតីពីលោក អ៊ុំ សុថា ប្រធានក្រុមប្រឹក្សាភិបាល ជារដ្ឋលេខាធិការតំណាងក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក នួន ផារ័ត្ន អភិបាលរង តំណាងរដ្ឋបាលរាជធានីភ្នំពេញ និងលោក សៀង ធីរិទ្ធ តំណាងនិយ័តករមូលបត្រកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងនិងអង្គភាពរដ្ឋាករទឹក និងតំណាងភាគីពាក់ព័ន្ធប្រមាណ ៧៣០នាក់។ ក្នុងនោះចូលរួមតាមប្រព័ន្ធអនឡាញ ចំនួនប្រមាណ ៧០០នាក់ ។

បន្ទាប់ពីការអានអនុក្រឹត្យតែងតាំង និងមានការប្រគល់អនុក្រឹត្យ និងត្រារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរួចមកលោកបណ្ឌិត ស៊ីម ស៊ីថា អតីត ជាអគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវចូលនិវត្តន៍ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញឡើងថ្លែងលើកឡើងពីប្រវត្តិការងារ និងរបាយការណ៍សង្ខេបស្តីពីសមិទ្ធផល ក៏ដូចជាស្នាដៃសម្រេចបានក្នុងអណត្តិការងាររបស់លោក ក្នុងរយៈពេល៩ឆ្នាំកន្លងមក ក្នុងលទ្ធផលគួរជាទីមោទនៈ។ តមកលោក ឡុង ណារ៉ូ អតីតជាអគ្គនាយករងរដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ និងត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថ្មី បានអញ្ជើញ ថ្លែងលើកឡើងពីប្រវត្តិការងារ ប្រវត្តិការបន្តការសិក្សារៀនសូត្រ ការក្រេបជញ្ជក់បទពិសោធន៍ការងារពីថ្នាក់ដឹកនាំជារៀមច្បង ក៏ដូចជាពីជំនាញការបរទេស ដែលលោកធ្លាប់បំពេញ ការងារក្នុងអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញមានរយៈ ពេលយ៉ាងយូរឆ្នាំ បន្ទាប់ពីលោកបានបញ្ចប់ការ សិក្សា មកពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅឆ្នាំ១៩៨៩។

ជាមួយគ្នានេះលោក ឡុង ណារ៉ូ ក៏បានធ្វើការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត បន្តពីសមិទ្ធផលទាំងឡាយ​ដែលសម្រេច​បានដោយថ្នាក់ដឹកនាំជារៀមច្បងមុនៗ ជាពិសេសដើម្បីឆ្លើយតប និងគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយមហាកិត្តិយសដែលរូបលោក ត្រូវបានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ផ្តល់នូវតួនាទីដឹកនាំអង្គភាព ដែលជាគុណបំណាច់មួយជីវិតក្នុងជីវ ភាពជាមន្ត្រីសាធារណៈ ដែលមានកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយការទទួលខុសត្រូវខ្ពស់។

ថ្លែងសំណេះសំណាលក្នុងអង្គពិធី លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផល​ការងារធំៗទាំងឡាយដែល​លោកបណ្ឌិត ស៊ីម ស៊ីថា សម្រេចបាននាពេលកន្លងមក បន្ទាប់ពីលោកបានត្រូវបាន​តែងតាំងជាអគ្គនាយករដ្ឋាទឹកស្វយ័តក្រុង​ភ្នំពេញ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០១២ ដោយបន្តអណត្តិពីលោក ឯក ស៊ុនចាន់ បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអគ្គនាយករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២។ តាំងពីនោះ និងជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំមកនូវភាពជោគជ័យ ជូនរាជរដ្ឋាភិបាល​ក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់​ទឹកស្អាត ក្រោមការដឹកនាំ ប្រកប​ដោយ​គតិបណ្ឌិត​ខ្ពង់ខ្ពស់ ចក្ខុវិស័យ​ត្រឹមត្រូវ មុតស្រួច របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឲ្យរដ្ឋាករទឹក​ស្វយ័ត​ក្រុង ភ្នំពេញ ទទួលបានពានរង្វាន់ជាបន្តបន្ទាប់ជាអន្តរជាតិ​ផ្នែកវិស័យទឹកស្អាត។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបង្ហាញនូវក្តីសង្ឃឹម​ថា តាមរយៈចំណេះដឹង និងបទពិសោធន៍ជាយូរឆ្នាំ​របស់លោក ឡុង ណារ៉ូ នឹងខិតខំដឹកនាំគ្រប់គ្រង រក្សាសមិទ្ធផល និងអភិវឌ្ឍន៍អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យកាន់តែរីកចម្រើន​ទៅមុខជាលំដាប់ ក្នុងគោលដៅសម្រេចឲ្យបាននៅ​ឆ្នាំ២០២៥ ទីប្រជុំជននឹង​ទទួលបានទឹកស្អាត ១០០% និងឆ្នាំ២០៣០ គឺទឹកស្អាតសម្រាប់ទាំងអស់គ្នា។ ជាពិសេស ចំពោះមុខគឺការដោះស្រាយការ​ផ្គត់ផ្គង់ទឹកស្អាតក្នុង​រាជធានីភ្នំពេញ ដែលប្រជាជន និងផ្ទៃក្រឡា​ទីក្រុងកំពុងរីក​ធំឡើង ហើយក៏មានគម្រោង​កិច្ចសហការ និងអភិវឌ្ឍន៍​នៅតាមបណ្តាខេត្តមួយ​ចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()

វីដែអូ