ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អំណោយអង្ករនិងគ្រឿងបរិភោគឧបភោគមួយចំនួនរបស់លោកគិតសំណាងនិងភរិយាលោកស្រីយស់អារី អានិកជនខ្មែររស់នៅសហរដ្ឋអាមេរិចតាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតផ្តល់ជូនកងទ័ពទិសទី ១ ប្រាសាទព្រះវិហារ
Sat,12 March 2022 (Time 10:30 AM)
ដោយ ៖ (ចំនួនអ្នកអាន: 496នាក់)

(ព្រះវិហារ) នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ តំណាង ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោគមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងកងឯកភាពឈរជើងប្រចាំទិសទី១ប្រាសាទព្រះវិហារ បានអញ្ជើញទទួលអំណោយអង្ករ និងគ្រឿងបរិភោគឧបភោគមួយចំនួន រួមមាន អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខទៀត ជាអំណោយ របស់លោកគិត សំណាង និងលោកស្រី យស់ អារី ព្រមទាំងសហការី និងក្រុមគ្រួសារ ជាអនិកជនខ្មែររស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងកងឯកភាពឈរជើងប្រចាំការទិសទី១ ប្រាសាទព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក គិត សំណាង និងលោកស្រី យស់ អារី និងសម្តែងនូវការគោរពដឹងគុណ ដ៍ខ្ពង់ខ្ពស់ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលជានិច្ចកាល គ្រប់កាលៈទេសៈនិង គ្រប់ពេលវេលាទាំងអស់ តែងតែយកចិត្តទុកដាក់ គិតគូរអំពី ជីវភាពរស់នៅ សុខទុក្ខ និងសុខមាលភាព យោធិន នាយទាហាន នាយទាហានរង និង ពលទាហាន កំពុងឈរជើងប្រចាំទិសទី១ប្រាសាទព្រះវិហារ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា–ថៃ–ឡាវ៕