ភ្នំពេញ ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ដូចជាជល់មាន់តាមប្រពន្ឋ័អនឡាញ និងអាប៉ោងដ៏ធំមួយកន្លែង លួចបង្កប់នៅក្ន្ងុង (ក្លឹបបាល់ទះ០៩) បើកលេងបានយ៉ាងគគ្រឹកគគ្រេង! តាមបណ្ដោយផ្លូវលំលេខ៤៧៤ ក្រុមទី២៧ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ប្រជាពលរដ្ឋបានប្រាប់អង្គភាពសាព័ត៌មានយើងបានឲ្យដឹងថា គាត់បានកត់សម្គាល់ឃើញថា មួយថ្ងៃមួយថ្ងៃឃើញ មានរថយន្ដៗទំនើបៗ អ្នកខ្លះមកចូលលេងសុទ្ឋសឹងជាសមត្ថកិច្ចផងដែរ ហេតុដូច្នោះហើយបានអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាបឡើយ ។ ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនឹងអ្នកញៀនល្បែង ដែលធ្លាប់ចេញចូលទៅលេងនៅទីតាំងខាងលើនេះបានឲ្យដឹងថា នៅក្នុងក្លឹបបាល់ទះ០៩ កំពុងនាំបក្ខពួក មកជួបជុំបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសគឺអាប៉ោងស៊ីសង មួយដៃរាប់ពាន់ដុល្លារ លេងជារៀងរាល់ថ្ងៃ បានយ៉ាងរលូន សង្ស័យម្ចាស់ទីតាំងមួយកន្លែងនេះ បានផ្ដល់ផលប្រយោជន៍ឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនគ្រប់ទឹកហើយបានជាមិនខានឡើយ ! ទើបម្ចាស់ទីតាំងនេះហ៊ានបើកដំណើរការលេងបានដោយរលូន មិនខ្លាចញញើតនិងសមត្ថកិច្ចមូលដ្ឋានសោះឡើយ ។ ពលរដ្ឋឃើញបែបនេះធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភអំពីបញ្ហាអំចោរកម្មដូចជាលួចឆក់ប្លន់និងអំពើហិង្សា ជាដើម ។ជុំវិញករណីនេះ សម្ដេចកនរឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ដ្រីនគរបាលពាក់ពន្ឋ័ក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន មិនត្រូវមានការយោគយល់ឡើយ ! តែផ្ទុយទៅវិញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាពិសេសខណ្ឌចំការមនរាជធានីភ្នំពេញជាអ្នកបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងខាងលើនេះនាំបក្សពួកបើកលេងល្បែងស៊ីសងខុសច្បាប់ដ៏ធំគ្រប់ប្រភេទបានយ៉ាងរំភើយ បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការចាត់ការកម្លាំងចុះធ្វើការទប់ស្កាត់ឬមួយបង្ក្រាប !។ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមួយកន្លែងនេះ ស្របតាមគោលនយោបាយភូមិឃុំឲ្យមានសុវត្ថិភាពទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()
ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()
វីដែអូ