ភ្នំពេញ ៖ ទឹកភ្លៀងខុសច្បាប់ដុះស្លែរនៅខាងជើងផ្សារអូរឬស្សីកណ្តាលក្រុងភ្នំពេញ ដែលទិញលក់ជាកៅស៊ូៗ មានទិញម៉ាកៅស៊ូលក់ម៉ាកៅស៊ូរហូតដល់១០កៅស៊ូ=១០ម៉ឺនដុល្លារឈានដល់១០០កៅស៊ូ=១លានដុល្លារស៊ីសាច់ហុតឈាមតាមរលកទឹកភ្លៀងមាន ឈ្មោះ ទឹកភ្លៀងភ្នំទឹកហូរ ភ្លៀងផ្ការី ភ្លៀងអូសអួន ភ្លៀងសំលី ភ្លៀង..........នោះ ខណៈនេះបាននិងកំពុងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីតាំពីផ្សារអូរឬស្សី អូទ្បាំពិច ផ្សារថ្មីពីព្រលឺមដល់យប់គ្មានទាក់ភ្នែកអាជ្ញាធរឬសមត្ថកិច្ចខាងណាឡើយនិយាយអោយចំគឺមិនហ៊ានក្អកចុះទៅបង្ក្រាបល្បែងខុសច្បាប់នោះទេ រាប់ទាំងលោកឃួង ស្រេង ជា គណៈបញ្ជាការឯកភាពនិងលោកស ថេតផង។ឯមេល្បែងកាន់តែបានចិត្ត(មេសួរ រហ័សនាមភ្នំមាស)និង អ្នកលេងកាន់តែពេញនិយមបំផុតដូចឆ្នាំមុនៗដដែល ។ ដោយឡែក ដែលគួរអោយអស់សំណើចគឺថាលោកឃួងស្រេងចៅហ្វាយក្រុងនិងលោកស ថេតស្នងការក្រុងសុខចិត្តតស៊ីធើ្វមុខក្រាស់ទរទូស្បែកក្របីដូចដើរអត់លីអូប្រឈមនឹងពាក្យរិះគន់របស់ពលរដ្ឋក៏មិនព្រមចាត់តាំងការបង្ក្រាបឡើយ គណបញ្ជាករឯកភាពតែមាត់ត្រកៀកងាប់ស្តូក។លោក លឹមប៊ុនហុង (ហៅថា លីតៅហ៊ូរ) អ្នកលេងទឹកភ្លៀងម្នាក់រស់នៅអូរឬស្សីទី២ អោយដឹងថា ៖ មេល្បែងទឹកភ្លៀងអូរឬស្សីនេះមានខ្នងបង្អែកមិនធម្មតាទេនៅជិតទេវតា។គាត់ថា៖អ្នកកាងមេល្បែងទឹកភ្លៀងខាងជើងអូរឬស្សីក្នុងក្រុងភ្នំពេញនេះ ខ្ញុំមិនអាចចេញឈ្មោះទេ ដើម្បីការពារសុវត្ថិភាពខ្លួន ហ៊ានគ្រាន់តែប្រាប់អោយដឹងថាមាន (ក្បាលគាត់ទល់មេឃជើងគាត់ផុតពីដី)បានហើយ។គាត់បន្តថា តែគួរអោយសោកស្តាយណាស់ដែលស្រុកទេសយើង បែរជាមានមន្ត្រីកំពូលអគុណធ៌មបន្ថោកខ្លួនឯង ពីក្បាលទល់មេឃ មកកាងល្បែងស៊ីសងជាជម្ងឺសង្គមគួរអោយអៀនខ្មាស់ដូច្នេះ។តើដោយសារមានមន្ត្រីជាន់ខ្ពស់ជិតផុតកំពូល បន្ថោកបន្ទាបខ្លួនឯងមករកប្រយោជន៍ខ្លួនបែបអគុណធ៌មអញ្ចឹងមែនឬ? តើហេតុនឹងឬទើបបានជាដល់ថ្នាក់គណបញ្ជាការឯកភាពក្រុងដែលមានអភិបាលក្រុងលោកឃួង ស្រេងនិងស្នងការនគរបាលក្រុងភ្នំពេញ លោក ស ថេត ដ៏មានឥទ្ធិពលបែរជាសុខចិត្តធ្វើមុខក្រាស់ដូចដើរទរទូស្បែកគោ ក្បត់ឧត្តមគតិ បំភ្លេចតួនាទីបំពានបទបញ្ចាក្រសួងមហាផ្ទៃ បោះបង់គោលការណ៍ភូមិឃុំមានសុវត្ថិភាព ទៅអោបក្រសោបល្បែង កាងអោយល្បែងចង្រៃក្រុងអោសោចិ៍កេរ្តិ៍ មិនបង្ក្រាបបែបនេះ?។លោក ស ថេត នេះត្រូវបានពលរដ្ឋមើលឃើញច្បាស់ក្រឡែត និងរិះគន់ថា លោកអភិបាលក្រុងនិងលោកស្នងការក្រុងរស់តែមាត់ត្រគៀកងាប់ស្តូក មាត់ប្តេជ្ញាបង្ក្រាបល្បែងក្នុងទីក្រុងអោយអស់ តែក្រោយប្រជុំប្រកូកប្រកាសរួចបែរទៅចាប់យាយៗលេងបៀរ៥០០៛-១០០០៛តាមផ្ទះថតដាក់ផ្សាយតាមទូរទស្សន៍ទៅវិញ ឯល្បែងទឹកភ្លៀងខុសច្បាប់លេងស៊ីសងស៊ីសាច់ហុតឈាមនៅលេងដដែលមិនបង្ក្រាបសោះ។ការនិយាយចេញឬដូចស្តោះចេញទៅហើយលេបចូលវិញតើជាសម្តីស្អី?។ផ្ទុយទៅវិញឥរិយាបថទាំងនេះឆ្លុះអោយឃើញថាក្នុងគណបញ្ជាការឯកភាពកមរុងមានដង្កូវក្នុងជួុរអ្នកដឹកនាំទីក្រុងភ្នំពេញទើបជាប់សង្ស័យថាកន្ទេលធំបន្លំដេកជាមួយ មេល្បែងទឹកភ្លៀងជម្ងឺសង្គមតែម្តងបែបនេះ ។ ព្រោះគាប់ជួន កំពុងល្បីរន្ទឺរសុះសាយពេញទីក្រុងថា មុននឹងបើកលេងល្បែងទឹកភ្លៀងបាននៅដើមរដូវម្តងៗ មេទឹកភ្លៀងបានយកដុល្លារទៅជះកណ្តាលក្រយ៉ៅមេៗធំៗ ក្នុងក្រុងខ្លះ ម្នាក់ៗចំនួនរាប់សែនដុល្លារជា មុនសិនមុនបើកលេងរួចអស់ទៅហើយ?គួរបញ្ជាក់ថា៖ទីតាំងទឹកភ្លៀងនោះបើកលេងនៅលើដំបូលផ្ទះថ្មជាន់ទី៥ កាច់ជ្រុងស្តុបខាងជើងផ្សារអូរឬស្សីមាន ល្បែងតាមonline zoomsនិង តាមអាមេញញូស ចាក់មួយកៅស៊ូរសងមួយកៅស៊ូនិង ល្បែងផ្សេងៗទៀត។ល។គេបានសម្គាល់ថា អ្នកបោះមេល្បែងទឹកភ្លៀងឈ្មោះ(សួររហ័សនាមភ្នំមាស)ដែលកំពុងជាប់ផុងនៅអាមេរិកនឹងចង់ហោះមកកម្ពុជា ជាមនុស្សវ៉ៃឫកខ្ពស់ជាងចៅហ្វាយក្រុងទៅទៀតដោយសំអាងបានរត់ការសូកប៉ាន់គ្រប់ស្ថាប័នអស់ហើយទើបបើកលេងបានដោយសេរី។ពេលខ្លះថែមទាំងបោះពាក្យពេចន៍មិនញញើតអាជ្ញាធរនិងសមត្ថកិច្ចគ្រាក់ៗដែលមានអំណាចគ្រប់គ្រងទីក្រុងឡើយ។ដោយទំនងសំអាងថាគេបានទិញទឹកចិត្តអ្នកកាន់កាប់អំណាចក្នុងក្រុងដាច់ថ្លៃក្នុងតម្លៃខ្ពស់កប់ពពកអោយកាងការពារទាំងស្រុងនេះឯង។លោកឃួងស្រេងអភិបាលក្រុងភ្នំពេញ និងលោកស ថេតស្នងការក្រុងភ្នំពេញព្រមទាំងលោកអភិបាលខណ្ដ៧មករាមិនអាចទាក់ទងពន្យល់បំភ្លឺរឿងបើកល្បែងទឹកភ្លៀងក្នុងទីក្រុងភ្នំពេញសួរនូវសំណួររសើបដែលសង្ស័យមានការពាក់ពន្ធ័នឹងការស៊ីសំណូកសូកប៉ាន់បើកដៃអោយលេងល្បែងទឹកភ្លៀងខុសច្បាប់ទើបបើកលេងបានខណៈឥរិយាបទមេដឹកនាំក្រុងហាក់ព្រងើយកន្តើយមិនបង្ក្រាបល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះបានទេកាលពីព្រឹកមិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()
ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()
វីដែអូ