ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​និង​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​ស្ថិតនៅ​ផ្លូវ​រោងចក្រ​ទុយ​យោ​ក្នុងភូមិ​ទួល​ក្រសាំង​សង្កាត់​រកា​ខ្ពស់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​កំពុងបេីក​លេង​យ៉ាង​គគ្រឹកគ្រេង​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋា​ន​មិន​ហ៊ាន​បង្ក្រាប !
Wed,01 November 2023 (Time 08:01 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 145នាក់)

ខេត្ត​កណ្ដាល ៖ ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុសច្បាប់​មួយ​កន្លែង​ស្ថិតនៅ​ផ្លូវ​រោងចក្រ​ទុយ​យោ ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល កំពុងបើក​លេង​យ៉ាង​អនាធិបតេយ្យ គ្មាន​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ឬ​ស្ថាប័ន​ណា​ពាក់ព័​ន្ឋ​មិន​ហ៊ាន​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប​ឡើយ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​បន្ដទៀតថា នៅ​ចំណុច​ទីតាំង​ផ្លូវ​រោងចក្រ​ទុយ​យោ ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាននិងកំពុង​បើ​កលេ​ង​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ជាក់ស្ដែង​បងប្អូន​អ្នកសារព័ត៌មាន​យើង​បាន​ថត​ផ្ដិត​យក​រូបភាព​នៅ​ថ្ងៃ​ទី​១ ខែវិថ្ឆិកា ឆ្នាំ​២០២៣ ក៏​ឃើញ​ដូច​អ្វី​ដែល​បាន​រាយការណ៍​ពី​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​មែន​។

​ចំណែក​លោក យី វណ្ណដា អធិការ​នគ​បាល​ក្រុង​តាខ្មៅ ទោះបីជា​ទទួលបាន​សេចក្ដីរាយការណ៍​ជូន​ពី​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​យ៉ាងណាក្ដី ប៉ុន្ដែ​លោក​ហាក់​ធ្វើ​ព្រងើយកន្ដើយ មិន​រវល់​អើពើ​ក្នុង​ការទប់ស្កាត់ និង​មិន​មាន​វិធានការ​បង្ក្រាប​ឡើយ​ដោយ​ទង្វើ​បែបនេះ គឺ​ផ្ទុយ​នឹង​បទបញ្ជា​សម្ដេច គោលនយោបាយ​ភូមិ​សង្កាត់​ឃុំ​ឲ្យមាន​សមត្ថិ​ភាពទាំង ៧ ចំណុច របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​រាល់​បទល្មើស​ទាំងអស់​នេះ សបញ្ជាក់​ឲ្យឃើញ​ថា ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ឋ បើកភ្លែង​ខៀវ​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថ​កិច្វ​ស្ថាប័ន​ពាក់ព័ន្ធ ទើប​មាន​ការ​ប់ក​បន​ល្បែងស៊ីសង​បាន​ដោយ​រលូន គឺ​ដើម្បី​តែ​លាភ​ស​ក្ដារៈរៀងៗ​ខ្លួន ហើយ​មើលទៅ ។

​គួររំលឹកថា កន្លងមក​សម្ដេច​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ដ្រី​នគ​បាល​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដោយ​គ្មាន​ការលើក​លេង​យោគយល់​ឡើយ ដើម្បី​ធានាបាន​នូវ​សុខ​វត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ឧ្យិ​ស្របតាម​គោលនយោបាយ​ភូមិ​សង្ក្រា​ត់ ឃុំ​ឲ្យ​មា ន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រា​រដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​លើសពីនេះទៅទៀត កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​បាន​ចេញ​លិខិត​បង្កាប់​ការមួយ​បញ្ជា​ឲ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូរ​ទាំង​ប្រទេស ប៉ុន្ដែ​អាជ្ញាធរ និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន បែរ​ជា​ហ៊ាន​ផ្គើន​ទៅនឹង​បទបញ្ជា​សម្ដេច​ទៅ​វិញ ។​

​ហេតុនេះ ប្រជាពលរដ្ឋ និង​មហាជន​សំណូមពរ​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល មេត្តា​ជួយ​ពិនិត្យមើល​ឡើងវិញ ចំពោះ​ភាព​អសកម្ម​របស់លោក ឃឹម សំភា អភិបាល​នៃ​គណៈ​អភិបាលក្រុង​តាខ្មៅ លោក យី វណ្ណដា អធិការ​នគ​បាល​ក្រុតា​ខ្មៅ និង​លោក​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​កនុង​តាខ្មៅ ដែល​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ (online) ភ្នាល់​ដាក់​លុយ​ក្នុង​ដែន​សមត្ថកិច្ច​របស់ ខន លួ​ន ៕