ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ប្រជាពលរដ្ឋ និង​មហាជន​លើកឡើងថា ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ​onljne ខុសច្បាប់​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ព្រែក​ខ្សៀវ សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ទប់ស្កាត់​និង​បង្ក្រាប​រក្សា​ទុក្ខ​ចិញ្ចឹម​ឆ្នាំងបាយ !
Mon,06 November 2023 (Time 08:49 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 141នាក់)

​ខេត្ត​កណ្ដាល ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មហាជន​បាន​សំណូមពរ ដល់​លោក គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេ​បញ្ជារ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូមមេត្តា​ជួយ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជល់​មាន់ និង​ឡូតូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុសច្បាប់ និង​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជល់​មាន់​និង​ឆ្នោត​ឡូតូ តាម​ប្រព័ន្ឋ​ន័យអន​ឡាញ​មួយកន្លែង ស្ថិតនៅក្នុង ភូមិសាស្ដ្រ ភូមិ​ព្រែក​ខ្សៀវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ យ៉ាង​សប្បាយ​អឺងកង ដោយ​មិន​ខ្វល់​ពី​ទោសទណ្ឌ បណ្ឌិត​ទាល់តែសោះ ។ (​ពោល​) ខណៈ​លោក ឃឹម សំភារ អភិបាល​ក្រុង​តាខ្មៅ លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ និង​លោក​មេ​បញ្ជារ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​នឹង​បទបញ្ជារ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ស្ដីពី​ការទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​បន​ល្បែងស៊ីសង​ខុសច្បាប់​ទូរ​ទាំង​ប្រទេស ។​

​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្ដ​ដា ឆ្នាំ​២០២២​កន្លងផុត​ទៅ​នេះ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ដាក់ចេញ​បទបញ្ជារ​ដាច់​ណាត់​មួយ​ឲ្យ​អភិបាល រាជធានី ខេត្ត​ទាំង​២៥​ខេត្ត ក្រុង​ត្រូវ​បិទ​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទាំងអស់​អោយ​ខាន​តែ​បាន ។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ដាច់​ណាត់​ទៀតថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្នួន​ទេ !​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។

​ប្រជាពលរដ្ឋ​និង​មហាជន​នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​ព្រែក​ខ្សៀវ ​សង្កាត់​រកា​ខ្ពស់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​បាន​លើ​កឡេ​សី​ង​ថា មូលហេតុ​អ្វី​បានជា​លោក ឃឹម សំភារ អភិបាល​ក្រុង​តាខ្មៅ លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ចំពោះ​ទីតាំង​បន​ល្បែងស៊ីសង​មាន់​ជល់​និង​ឆ្នោត​ឡូតូ​ភ្នាក់​ដាក់​លុយ​តាម​ប្រពន្ឋ័​អន​ឡាញ​ខុស​ច្បាប់​ខាងលើ​នេះ ហើយ​ថែមទាំង​ផ្គើន​នឹង​បទបញ្ជារ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ទៀត​សោធន៍​នោះ ! សង្ស័យ​តែ​ទីតាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជល់​មាន់ និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុស​ច្បាប់​ខាងលើ​នេះ ជា​ឆ្នាំងបាយ​របស់​អស់លោក​ខាងលើ​ទេ​ដឹង ! ទើប​អស់លោក​រក្សា​ភាព​ស្ងៀមស្ងាត់ ផ្គើន​នឹង​បទបញ្ជារ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ៕