ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​និង​ឆ្នោត​ឡូតូ​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​កំពុង​បើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ភូមិ​លេខ ៥ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ឋ​នៅក្នុង​មូលដ្ឋាន​មិន​ទាន់ទប់​ស្កាត់​និង​បង្ក្រាប !
Wed,08 November 2023 (Time 11:07 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 127នាក់)

ចុះ​ផ្សាយ​ថ្ងៃ​ទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២៣
​ខេត្ត​កណ្ដាល ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មហាជន​រស់នៅ​ក្នុងភូមិ​លេខ ៥ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បានឲ្យដឹងថា មាន​បើក​បន​ល្បែងស៊ីសង​ជល់​មាន និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ onljne ខុសច្បាប់ រីក​ដូច​ផ្សិត​ចំបើង បែរ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន បណ្ដែតបណ្ដោយ​ឲ្យ​លេង​តាម​អំ​ចិត្ត​។​

​មជ្ឍដ្ឋាន​ខាងក្រៅ​បាន​រិះគន់ចំៗ​ទៅ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ ក្នុង​សង្កាត់​ស្វាយ​រលំ និង​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ក្រុង​តាខ្មៅ ព្រម​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ ថ្នាក់​ខេត្ត​កណ្ដាល មិន​គួរ​មាន​បន​ល្បែងស៊ីសង ជល់​មាន់ និង​ឆ្នោត​ឡូតូ​លេង​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុស​ច្បាប់​ក្នុង​ដែនដី​របស់​ខ្លួន​តទៅទៀត​នោះ​ទេ​។ និង​គួរ​ចាត់វិធានការ​បង្ក្រាប​ឲ្យ​សមស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់​មាន​សុវត្ថិភាព ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។

​ហេតុនេះ​ទើប​លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល​លោក ឈឿន សុ​ចិត្ត ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្ដាល លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​មិនគួរ​មើល​លំ​លង​ភាព​អសកម្ម​របស់លោក ឃឹម សំភារ អភិបាល​ក្រុង​តាខ្មៅ​លោក យី វណ្ណដា អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ និង​លោក​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ លោក​ចៅសង្កាត់​ស្វាយ​រលំ លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្វាយ​រលំ បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ន​ល្បែងស៊ីសង​ជល់​មាន់ និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុសច្បាប់​ភ្នាល់​ចាក់​លុយ​ស៊ីសង​យ៉ាង​អនាធិបតេយ្យ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ។​

​ប្រជាពលរដ្ឋ និង​មហាជន​រស់នៅ​ភូមិ​លេខ ៥ សង្កាត់​ស្វាយ​រលំ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល លោក ឈឿន សុ​ចិត្ត ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល មេត្ដា​ចាត់​មន្ដ្រីក្រោមឱវាទ ចុះ​ត្រួតពិនិត្យ​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឆ្នោត​ឡូតូ លេង​តាម​ប្រពន្ឋ័​អន​ឡាញ onljne ខុស​ច្បាប់​នៅ​ភូមិ​លេខ ៥ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ជាបន្ទាន់​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ផង​ទាន !៕