ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​លោ​តូ​និង​បៀ​រកា​រ៉ាត់​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​រាំង​មួយ​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​កំពុងបើក​ដំណើរការ​បើក​លេង​ជាធម្មតា​ជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋា​ន​ពាក់ព័​ន្ឋ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​
Thu,14 December 2023 (Time 05:16 PM)
ដោយ ៖ NNC TV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 169នាក់)

ខេត្ត​កណ្ដាល ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា​:​មាន​ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​(onljne)​ខុសច្បាប់​មួយ​កន្លែង​ស្ថិតនៅក្នុង​ទីតាំង​ភូមិ​ព្រែក​រាំង​មួយ​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល កំពុង​វង់​វក់​ស្មារតី​អ្នកញៀន​ល្បែ​ឱ្យ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​នោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ឡើយ ! សង្ស័យ​ជា​ឆ្នាំងបាយ​របស់​លោក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិន​ដឹង​ផង​ក៏​មិនដឹង​!

​បញ្ជាក់​ឲ្យដឹងថា ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​៩onljne)​ខុសច្បាប់​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ព្រែក​រាំង​មួយ​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​ជា​ធម្មតា​ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​មិន​ទាន់​ធ្វើការ​បង្ក្រាប​!​សង្ស័យ​ថា​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​អាច​គ្រប់​ខិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​ម្ចាស់​បន​ល្បែង​ខាងលើ​នេះ​ទើប​ដើរ​បញ្ច្រាស​ទិស​ពី​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​ឲ្យមាន​សុវត្ថិភាព​។​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ករណី​បទល្មើស​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អន​ឡា​ញ​(onljne)​ស្ថិតនៅ​ភូមិ​ព្រែក​រាំង​មួយ​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល ឃើញ​អ្នក​ញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​អនាធិបតេយ្យ​បែប​នេះ​ប្រជាពលរដ្ឋ​លើកឡើងថា​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ខ្លាំងខ្លាច​កើត​មានអ​សន្តិសុខ​កើត​នៅ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត ។ ដូចជា​ឆក់​ចោរប្លន់​ចោរ​គាស់​ផ្ទះ​និង​អំពើ​ហិង្សា​ជា​ដេ​ី​ម​។​ល​។​

​សូម​រំលឹក​ថា​នៅ​ថ្ងៃទី 17 ខែ​កញ្ញា​ឆ្នាំ 2022 បាន​កន្លងផុតទៅ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បទបញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ទាំង 25 ខេត្ត ក្រុង​ដែល​តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការលើកលែង ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ស្រុក​ក្រុង​ខេត្ត​ណា​មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​!​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​នឹង​មាន​បញ្ហា​។​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​អាស្រ័យហេតុនេះ​ប្រជាពលរដ្ឋ​និង​មហាជន​សូម​ស្នើ​យ៉ាងទទូច​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​និង​លោក​ឧត្តមសេនីយ៍ទោឈឿ​ន​សុចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​និង​លោក​សម​តុលា​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ខេត្តកណ្ដាល​សូម​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀក​កា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​onljne)​មួយ​កន្លែង​នេះ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​ជា​ជីវៈ​សារព័ត៌មាន​គឺ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​មិនមាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​ណាមួយ​ឡើយ​។​