ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
មាន​ទីតាំង​រណ្ដៅ​ដី​ខ្នាត​យក្ស​ជម្រៅ​ដ៏​ក្បាល​ប្រែ​ត​មួយ​កន្លែង​នៅ​ខាងកើត​ភ្នំ​ជី​សូរ ក្នុង​ភូមិសាស្ត្រ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង កំពុង​សម្រុក​ដឹក​យ៉ាង​គគ្រឹកគគ្រេង យ៉ាង​អនាធិបតេយ្យ ខណៈ​ដែល​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​ថា មើល​អាជ្ញាប័ណ្ណ​គេ​ទៅ​!
Wed,06 December 2023 (Time 09:33 PM)
ដោយ ៖ NNC TV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 94នាក់)

ចុះ​ផ្សាយ​ថ្ងៃ​ទី 6 ខែ​ធ្នូ​ឆ្នាំ 2023
​ខេត្តតាកែវ ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា មាន​ទីតាំង​រណ្ដៅ​ដី​ខ្នាត​យក្ស​ជម្រៅ​ដ៏​ក្បាល​ប្រេត​មួយកន្លែង នៅ​ខាងកើត​ភ្នំ​ជី​សូរ​ក្នុង​ភូមិសាស្ត្រ​ភូមិ​អំពិល​ឃុំ​ស្លា​ស្រុក​សំរោង​ខេត្តតាកែវ​កំពុង​សម្រុក​ដឹក​យ៉ាង​ក៏​ព្រឹក​គគ្រេង​អាណាធិបតេយ្យ​ខណៈ​ដែល​លោក ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​ឆ្លើយ​ថា​មើល​អាជ្ញាប័ណ្ណ​គេ​ទៅ ! ចំណែក​រណ្ដៅ​ដី​ខ្នាត​យក្ស​មួយកន្លែង កំពុងតែ​សម្រុក​ដឹក​ដី​របស់​ខ្លួន​លក់​ឲ្យ​ឈ្មួញ​យ៉ាង​មមាញឹក ខណៈ​ដែល​អង្គភាព​សារព័ត៌មាន (​ខ​ល​ទៅ​សុំ​ការបំភ្លឺ​ពី​លោក ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ បែរ​ជា​ឆ្លើយ​ប្រាប់ថា មើល​អាជ្ញាប័ណ្ណ​គេ​ទៅ ។ តែ​ទោះបីយ៉ាងណា​អង្គភាព​ហ្វា​ព័ត៌មាន​យើង​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក ផេង វុ​ធ តាមរយៈ​តេ​ឡេ​ក្រាប​បែរ​ជា​លោក ផេង វុ​ធ ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​រូប​នេះ​មិន​បំភ្លឺ បែរ​ជា​ប្លុក​តេ​ឡេ​ក្រាម​។​

​ទីតាំង​រណ្ដៅ​ដី​ខ្នាត​យក្ស​មួយកន្លែង​ជម្រៅ​ដល់​ក្បាល​ប្រេត​នៅ​ខាងកើត​ភ្នំ​ជី​សូរ​ក្នុង​ភូមិសាស្ត្រ​ភូមិ​អំពិល​ឃុំ​ស្លា​ស្រុក​សំរោង​ខេត្តតាកែវ ។​

​បើ​តាម​ប្រភព​ប្រជាពលរដ្ឋ​និង​មហាជន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​បានឲ្យដឹង​ថារ​ណ្ដៅ​ដី​មួយ​កន្លែង​នេះ​កំពុង​តែ​មមាញឹក​ក្នុង​ការ​ដាក់​គ្រឿងចក្រ​និង​រថយន្ត​កែច្នៃ​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​យ៉ាង​សកម្ម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​សម្រុក​ទៅ​លក់​ឲ្យ​អតិថិជន​របស់​ខ្លួន​។​រណ្ដៅ​ដី​មួយ​កន្លែង​នេះ​ត្រូវបាន​ម្ចាស់​អាជីវកម្ម​ជីក​យក​អាចម៍ដី​ជិត​ដល់​ក្បាល​ប្រេត​ហើយ​បែរជា​មាន​លិខិតអនុញ្ញាត​ត្រឹមតែ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​តែប៉ុណ្ណោះ តើ​លិខិតអនុញ្ញាត​ត្រឹម​តែ​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​អាចធ្វើ​អាជីវកម្ម​ដោយ​ម៉ា​សេរី​ដោយ​មិន​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ពិត​ដែរឬទេ ។​

​បើ​តាម​ការបញ្ជាក់​ពី​មេការ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​និង​មិន​ស្គាល់​អត្តសញ្ញាណ​តាមរយៈ​លេខ​ទូរ​សព្ទ 010 65 94 11 បាន​ប្រាប់​បណ្ដាញ​អង្គភាព​ស្វា​ព័ត៌មាន​យើង​ឲ្យដឹងថា លោក​គឺជា​មេការ​មើល​ខុសត្រូវ​នៅ​ចំណុច​ទីតាំង​រណ្ដៅ​ដី​នេះ ហើយ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ពី​លោក​មេការ​មើល​ការខុសត្រូវ​រណ្ដៅ​ដី​ខាងលើ​នេះ​ថា​:​មាន​ឯកសារ​សម្រាប់​ធ្វើ​អាជីវកម្ម​រុ​ណ្ដៅ​ដី​ខាងកើត​ភ្នំ​ជី​សូរ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​អំពិល ឃុំ​ស្លា ស្រុក​សំរោង ខេត្តតាកែវ អង្គភាព​ប៉ា​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក កេត ម៉ៅ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​សំរោង និង​លោក​អភិបាល​បាន​ថ្លែងប្រាប់​ថា អត់​មាន​ការពាក់ព័ន្ធ​ជាមួយ​លោក​ទេ ។ អាជីវកម្ម​រណ្ដៅ​ដី​មួយ​នេះ​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​សាលាខេត្ត​តាកែវ ហើយ​លោក​ក៏​បាន​បង្ហាញ​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​សម្រាប់​ធ្វើ​អាជីវកម្ម​រុ​ណ្ដៅ​ដី​ឬ​គេ​យក​អាចម៍ដី​ខាងលើ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុនមឿន​សុធី​ដែល​មាន​អាសយដ្ឋាន​ភូមិ​ត្រពាំងវែង​ឃុំ​រវាង​សុខ​សំរោង​ខេត្តតាកែវ ឲ្យ​ប្រកប​អាជីវកម្ម​អាជ្ញាប័ណ្ណ​នេះ មាន​សុពលភាព​ទៅដល់​រហូត​ដល់​ថ្ងៃ​ទី 1 ខែវិច្ឆិកា​ឆ្នាំ 2024 ចេញ​ដោយ​រដ្ឋបាល​សាលាខេត្ត​តាកែវ​លេខ 12២៥​លអ​ញ​ចុះ​ថ្ងៃទី 1 ខែវិច្ឆិកា​ឆ្នាំ 23 ចុះហត្ថលេខា​ដោយ​លោក​លី​សា​វ៉េ​ត​អភិបាលរង​ខេត្តតាកែវ​។​

​អង្គភាព​សារព័ត៌មាន​យើង​ប៉ែ​មែន​អ្វី​ដែល​កំពុងតែ​។

​បើ​យោង​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​មួយ​រូប​សូម​មិន​បញ្ចេញ​ឈ្មោះថា ពាក់ព័ន្ធ​អាជ្ញាប័ណ្ណ​សិប្បកម្ម​ធនធាន​រ៉ែ​សម្រាប់​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ឬ​ជីក​យក​អាចម៍​ដី​ដែល​មាន​ការអនុញ្ញាត​ត្រឹម​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​គឺ​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម​ជីក​យក​អាចម៍ដី​មិន​លើស​មួយ​ហិច​តា​ជម្រៅ 3 ម៉ែត្រ​នោះ​ទេ ។ តែ​អ្វី​ដែល​កត់សម្គាល់​នោះ ទីតាំង​រណ្ដៅ​ដី​មួយ​កន្លែង​នេះ​គឺ​មាន​ជម្រៅ​រហូត​ទៅ​ដល់​ក្បាល​ប្រេត​ទៅហើយ​បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ​លោក​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​ហាក់បីដូចជា​មាន​ការបិទ​ភ្នែក​មិន​ពិនិត្យ​មើល​ទីតាំង​ឬ​បណ្ដោយ​ឲ្យ​ម្ចាស់​ទីតាំង​មួយ​កន្លែង​នេះ​យក​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ត្រឹមតែ​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​យកមក​ធ្វើ​អាជីវកម្ម​ដោយ​ម៉ា​សេរី ។

​ក្រោយ​មាន​ភាពមិនប្រក្រតី​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​តាមរយៈ​ពេល​លេខ​ក្រាម​ដូច​បាន​ផ្ញើ​រូបភាព​ការជីក​យក​អាចម៍ដី​និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​កម្ម​ភាព​ហើយក៏​បាន​ចោទ​ជា​សំណួរ​សួរ​ទៅ​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ផងដែរ​ថា តើ​អាជីវកម្ម​ដែល​មាន​លិខិតអនុញ្ញាត​ត្រឹម​ប្រធាន​មន្ទី​រ៉ែ​ន​ថាមពល​ខេត្តតាកែវ តើ​ម្ចាស់​អាជីវកម្ម​អាច​ធ្វើ​និង​ប្រកប​អាជីវកម្ម​បានដែរ​កំណត់ណា លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​បាន​ថ្លែង​ប្រាប់​បណ្ដាញសារព័ត៌មាន​យើង​ឱ្យ​ដឹង​ថា​ឱ្យ​ពិនិត្យមើល​អាជ្ញាប័ណ្ណ ហើយ​គេ​មានចែង​ក្នុង​ហ្នឹងហើយ ឱ្យ​អង្គភាព​សហ​ព័ត៌មាន​យើង​ទាក់ទង​ទៅ​លោក​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​ទៅ​ដឹង​ហើយ​។​

​ក្រោយពី​មាន​ការចង្អុលបង្ហាញ​ពី​លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​អង្គភាព​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​លោក ផេង វុ​ធ ដើម្បី​សុំ​ធ្វើការ​បំភ្លឺ​ជុំវិញ​អាជ្ញាប័ណ្ណ​ដែរ​លោក​ប្រធាន​មន្ទា​យ​រ៉ែ​ថាមពល​ខេត្ត​តាកែវ​ចេញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ឈ្មោះ​មឿន​សុធី​ជីក​យក​អាចម៍ដី​នៅ​ចំណុច​ខាងកើត​ភ្នំ​ជី​សូរ​តាមរយៈ​លេខ​ទូរ​សព្ទ័​012 92 49 52

​លោក​បាន​ឆ្លើយ​យ៉ាងខ្លី​ថា​:​សុំ​មើល​អាជ្ញាប័ណ្ណ​គេ​ទៅ​ហើយ​ក៏​បិទ​ទូរ​សព្ទ​យ៉ាង​ប្រញាប់​ដោយ​មិន​អស់ចិត្ត​អង្គភាព​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​លោក ផេង វុ​ធ បន្ត​តាមតេ​ឡេ​ក្រាម​ហើយ​ក៏​ផ្ញើ​រូបភាព​ពាក់ព័ន្ធ​នឹង​រដូវ​ដី​ដែល​មាន​ជម្រៅ​ជ្រៅ​ដល់​ក្បាល​ប្រេត​ឱ្យ​លោក​មើល​និង​អាជ្ញាប័ណ្ណ​របស់​ប្រធាន​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​និង​បាទ​សុំ​ការបំភ្លឺ​តាម​រយៈ​តេ​ឡេ​ក្រាម​តែ​បាន​ត្រឹម​លោក ផេង វុ​ធ ដែល​ជា​ប្រធាន​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​មើល​តេ​ឡេ​ក្រាម​ហើយ​ក៏​ប្លុក​តេ​ឡេ​ក្រាម​បណ្ដាញ​ព័ត៌មាន​យ៉ាង​ប្រញាប់ប្រញ៉ាល់ ។ បី​ដូចជា​ខ្លាច​បែក​រឿង​អ្វី​ម្យ៉ាង​។​

​ជុំវិញ​ការធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ឬ​យក​អាចម៍ដី​ឈ្មោះ​ក្រុមហ៊ុន មឿន សុធី ប្រជាពលរដ្ឋ​និង​មហាជន​ជាច្រើន​សំណូមពរ​ដល់​ឯកឧត្តម​កែវ​រតនៈ​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​លោក​អ៊ូច​ភា​អភិបាលនៃ​គណៈ​អភិបាលខេត្ត​តាកែវ​មេត្តា​ជួយ​ចាត់​មន្ត្រី​ជំនាញ​មន្ទី​រ៉ែ​និង​ថាមពល​ខេត្ត​តាកែវ​និង​ក្រសួង​រ៉ែ​និង​ថាមពល​ចុះ​ពិនិត្យ​ទីតាំង ។ រណ្ដៅ​ដី​ជីក​យក​អាចម៍ដី​ខាងលើ​ដែល​ឈ្មោះ​ក្រុមហ៊ុន មឿន សុធី កំពុងតែ​ធ្វើ​សកម្មភាព​ជីក​យក​អាចម៍ដី​យ៉ាង​គ​ក្រិត​គគ្រេង​យ៉ាង​សកម្ម​រណ្ដៅ​ដី​មាន​ជម្រៅ​ទៅ​ដល់​ក្បាល​ប្រេត​ហើយ​ដែល​មាន​ត្រឹមតែ​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​មួយ​សន្លឹក​ដោយ​ចេញ​ពី​មន្ទី​រ៉ែ​និង​ថាមពល​ខេត្តតាកែវ​តែប៉ុណ្ណោះ​កំពុងតែ​តិច​រំលោភ​លើ​ច្បាប់​រដ្ឋបាល​ខេត្ត​ដែល​បានកំណត់​បើ​មើល​ស្ថានភាព​ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី​ខ្នាត​យក្ស​ទំហំ​ធំ​និង​ជម្រៅ​ទៅ​ដល់​ក្បាល​ប្រែ​ត​នេះ​គួរតែ​មាន​លិខិត​និង​ការស្នើសុំ​ពី​ក្រសួង​រ៉ែ​និង​ថាមពល​ដើម្បី​វាយតម្លៃ​និង​បង់​ហ្វ៊ុយ​សារ​បង់ពន្ធ​ជូន​រដ្ឋ ។​

​អង្គភាព​សារព័ត៌មាន​យើង​និង​រង់ចាំ​ការបំភ្លឺ​ម្ចាស់​ក្រុមហ៊ុន​មាន​សុធី​ដែល​មាន​អាស្រ័យដ្ឋាន​ភូមិ​ត្រពាំងវែង​ឃុំ​រវាង​ស្រុក​សំរោង​ខេត្ត​តាកែវ​បើ​សិន​ថា មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​រណ្ដៅ​ដី​ចេញពី​ក្រសួង​រ៉ែ​និង​ថាមពល​ពិតមែន ។ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ​ជា​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃអាទិត្យ សូម​អរគុណ​៕