ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​!
Mon,31 July 2023 (Time 06:47 PM)
ដោយ ៖ NNC TVonline (ចំនួនអ្នកអាន: 98នាក់)

​នា​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​លោក​អនុសេនីយ៍ត្រី លឹម តុលា ជំនួយការ​
​ការិយាល័យ​ស​ង្រោះ្គ​គ្រោះមហន្តរាយ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ជំងឺ​បញ្ហា​ប្រព័ន្ធ​ប្រសាទ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ (​ហៅ​ពេទ្យ​លោកសង្ឃ​) ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ ពី​ក្រុមគ្រូពេទ្យ និង​ការអនុគ្រោះ​ពី​លោក​ប្រធាន​មន្ទីរពេទ្យ ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ៤​លាន រៀល​, ទឹក​សុទ្ធ ៥​កេស​, មី ៤​កេស​, ផ្លែឈើ ១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​គ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕