ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ ក្នុងឱកាស​កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក លើក​ទី​៣៩ ឆ្នាំ​២០២៦
Tue,01 August 2023 (Time 01:46 PM)
ដោយ ៖ NNC Tvonline (ចំនួនអ្នកអាន: 160នាក់)

(​ភ្នំពេញ​)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុងឱកាស​កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក លើក​ទី​៣៩ នៅ​ឆ្នាំ​២០២៦​។​

​យើងខ្ញុំ​ពិតជា​មាន​សេចក្តី​សោមន្ស​រីករាយ​ឥតឧបមា ប្រកប​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ នៃ​ចលនា​កាយឫទ្ធិ​នារី​កម្ពុជា ដែល​អង្គសន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៨ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស Cyprus បាន​បោះឆ្នោត​គាំទ្រ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ នៅក្នុង​ឆ្នាំ​២០២៦ នាពេលខាងមុខ​។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ ដែល​ជា​មហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្តម សម្រាប់​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត សម្រាប់​ចលនា​កាយរឹទ្ធិ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​កិត្យានុភាព ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ គ្រប់ប្រការ​ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត និង​សហការី ព្រមទាំង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕