ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លើក​ទី​២!
Sun,27 August 2023 (Time 09:12 PM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 76នាក់)

​នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​និង​បាល់ទះ ពានរង្វាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៣​ខាងមុខនេះ​។

​គោលការណ៍​នៃ​ការប្រកួត​កីឡា​ដណ្តើម​ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ គឺ​តម្រូវ​ឲ្យ​អង្គភាព​ចំណុះ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមមាន មន្ទីរ​ចំនួន​០៧ វរ​អន្តរាគមន៍​ចំនួន​០១ និង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ចំនួន​១៤ ត្រូវ​បង្កើត​ក្រុម​តាម​អង្គភាព​រៀងខ្លួន ដោយ​ជ្រើសរើស​កីឡាករ​ចេញពី​អង្គភាព​ខ្លួនឯង ដើម្បី​ចូលរួម​ធ្វើ​ការប្រកួត ដោយ​ប្រើ​រូបមន្ត ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ជ្រើសរើស​យក​ក្រុម​ដែល​ឈ្នះ ក្នុង​ពូ​ល​នីមួយៗ មក​ធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​។

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​និង​បាល់ទះ​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​មុន​ដែរ គឺ​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស ជាពិសេស​ការគាំទ្រ​វិស័យ​កីឡាបាល់ទាត់ គឺ​ឆន្ទៈ​ដ៏​មុតមាំ​របស់​លោក​ផ្ទាល់ ដែល​មាន​តាំងពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​មក​ម្ល៉េះ​។​