ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
សង្វៀន​បញ្ជល់​បៀរ​អាប៉ោង​នៅ​ឃុំ​ព្រែក​ឃ្មុំ​ស្រុក​ទឹកឈូ ខេត្ត​កំពត ម្ចាស់​ឈ្មោះ​គ្រៀម​!
Tue,26 September 2023 (Time 03:18 PM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 83នាក់)

​ខេត្ត​កំពត ÷ ចេញផ្សាយ​ថ្ងៃ​ទី​២៤ ខែ​០៩ ឆ្នាំ​២០២៣ កន្លែង​ល្បែងស៊ីសង​បញ្ជល់មាន់​បៀរ​អាប៉ោង​ដ៏​ធំ​មួយ​បាន​បើក​ដំណើរការ​វិញ​ហើយ ក្រោយពី​មាន​ការផ្អាក់​មួយរយៈ ។ ទីតាំង​ល្បែងស៊ីសង​នេះ ស្ថិតនៅ​ភូមិ​វត្ត​អង្គ​ធំ ឃុំ​ព្រែក​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​ប្រជាពលរដ្ឋ​និង​មហាជន​បាន​កំពុង​ដាក់​ការសង្ស័យថា ÷ ទីតាំង​បើក​បន​ល្បែងស៊ីសង​បញ្ជល់មាន់​បៀរ និង​អាប៉ោង​ដ៏​ធំ​ចំ​ម្ប​ង​មួយកន្លែង​នេះ បាន​បិទ​មួយ​រយៈ​ហើយ ។ ហេតុ​អ្វី​ពេល​នេះ បើក​ដំណើរការ​ឡើងវិញ !​។​

​ប្រហែល​ជា​រត់ការ​ក្នុង​មូលដ្ឋាន​បាន​ហើយ​មើល​ទៅ​បាន​ជា​បើក​ដំណើរការ​វិញ​យ៉ាង​រលូន ហោើយ​បែរជា​អាជ្ញាធរ​និងស​ម​ត្ថ​កិច្ច​មូលដ្ឋាន​គ្មាន​ចា​ត​វិធានការ​ទប់ស្កាត់​និង​ធ្វេើ​ការចុះ​បង្ក្រាប​។​

​ក្រោយ​ទទួលព័​ត៌ា​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ការបើក​លេង​ល្បែងស៊ីសង ។ ភ្លាមៗ​នោះ ក្រុម​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ពិតប្រាកដ​មែន​។

​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​ទីតាំង​បន​ល្បែងស៊ីសង​បញ្ជល់មាន់​បៀរ​អាប៉ោង​ខាងលើនេះ​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​ផង ព្រោះថា រាល់ថ្ងៃនេះ ពួកគាត់​មាន​ការ​ព្រួយ​បារ​ម្មរណ៍​ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់ ព្រោះ​កន្លែង​ណា​មាន​បើក​កន្លែង​ល្បែងស៊ីសង ទីកន្លែង​នោះ​មិន​យូរ​ទេ នឹង​កើតមាន​អំពើចោរកម្ម ។ ដូច​ជា​ចោរលួច​ចោរឆក់​ចោរប្លន់ និង​ចោរ​គាស់​ផ្ទះ​កើតឡើង​ជាក់​ជាមិនខាន ដោយសារ​ចាញ់​លុយ​អស់ ព្រោះតែ​លេងល្បែង មិនដឹង​រក​មុខរប​រ​អី​មានតែ​លួច​ឆក់​ប្លន់​តែ​ប៉ុណ្ណោះ ដើម្បី​យក​លុយ​មក​លេង​បន្ដ​ទៀត​ក្រែង​មន​សំណាង​។

​ប្រជ​ពលរដ្ឋ​ស្នើសុំ​ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​កំពត​គួរតែ​ចាត់​វិធ​ន​ការចុះ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​បញ្ជល់មាន់​បៀរ​អាប៉ោង​ដ៏​ធំ​មួយ​កន្លែង​ខាងលើ​នេះ​ផង​ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់​រាល់​បទល្មើស​ល្បែងស៊ីសង​និង​ចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដែន​របស់ខ្លួន​។​

​ជៀសវាង​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​និង​រិះគន់​ចំៗ​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ជា​ប្រពន្ឋ័​បង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​ដើម្បី​ទទួល​លាភ​សក្ដា​រះ ! គួរ​គប្បី​មន​វិធានការ​ចុះបង្ក្រាប​ទាន !​។

​ប្រជាពលរដ្ឋ​សំណូមពរ​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៍ស​ថេតអ​គ្គ​ស្នងការនគ​បាលជា​តិ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ ដើម្បី​រក្សាបាន​នូវ​សន្ដិសុខ​សុវត្ថិភាព​នឹង​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៧​ចំណុច​របស់​ក្រសួងមហាផ្ទៃ ។​

​ប្រជាពលរដ្ឋ​ស្នើសុំ​សម្ដេច​មហា​បវ​របតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គួរតែ​ចាត់​មន្ដ្រី​ជំនាញ​គណបញ្ជាការ​ឯកភាព​ខេត្ត ស្រុក​ចុះ​ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង​នេះ និង​ធ្វើ​ការបង្ក្រាប ដើម្បី​ចូលរួម​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ៕