ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស !
Tue,26 September 2023 (Time 08:14 PM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 65នាក់)

​នា​រសៀល ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ អ្នកឧកញ៉ា លាង ឃុន សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើរី​ជី​ស បាន​នាំយក​ភេសជ្ជៈ អាយ​ស៊ី ឃូ​ល (ICY Cool) ចំនួន ២០០០​កេស មក​ប្រគល់ជូន​ដល់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ជាក់ស្ដែង​ក្នុង​អង្គភាព​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ អ្នកឧកញ៉ា លាង ឃុន ប្រកបដោយ​មនោសញ្ចេតនា​ស្និទ្ធិស្នាល​កក់ក្តៅ និង​បាន​សម្តែង​នូវ អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ដែល​តែងតែ​មាន​ចិត្តសប្បុរស​ឧបត្ថម្ភ​និង​គាំទ្រ​ជារឿយៗ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ពេលកន្លងមក ក៏​ដូចជា​ក្នុង​ពេល​នេះ​ផងដែរ​៕​