ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ មេ​គយ​ចល័ត នៅ​ចំណុច​ផ្លូវជាតិ​លេខ ៧ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អង្គុយចាំ​រាប់​ក្បាល​ឡាន ក្រុម​ឈ្មួញ​តូច ធំ ដឹក​ជញ្ជួន​បន្លែ ផ្លែឈើ និង​ទំនិញ​គ្រប់​ប្រភេទ ចេញ​ពី​វៀតណាម ឲ្យចូល​បង់លុយ​តាម​ការកំណត់ របៀប​ជិះសេះ​លែង​ដៃ​
Wed,16 October 2024 (Time 11:11 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 189នាក់)

ត្បូងឃ្មុំ ៖ តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក ជញ្ជូន​បន្លែ​ផ្លែ ឈើ​ទំនិញ​ចេញ​ចូល​ពី​ប្រទេស​វៀត ណា​ម​ឆ្លងកាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧ បាន​ស្នើ​ដល់​លោក ឱម យ៉ិនទៀង អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដាក់​ការ​សេុី​បអង្កេត​ស្រាវជ្រាវ​អោយ​ស៊ីជម្រៅ​ជុំវិញ​ភាព​មិន​ប្រក្រតី​ពុករលួយ​របស់​ក្រុម​គយ​ចល័ត​មួយកន្លែង​នេះ​ស្ថិត​លើ​ផ្លូវជាតិ​លេខ ៧ នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ពី ក្រុមអាជីវករ​ម្ចាស់​រថយន្ត​ដឹកទំនិញ​ឆ្លងដែន​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា ។​

​ទីតាំង គយ​កុងត្រូលជជុះ បើ​យើង​ធ្វើដំណើរ​ទៅ​ស្រុក​មេមត់​គឺ​កម្លាំង​គយ​មួយក្រុម​នេះ​ដាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ខាង ឆ្វេង​ដៃ​។​មហាជន​ជាច្រើន​ដាក់ ជា​ចម្ងល់​ឆ្ងល់​ថា តើ​ក្រុម​គយ​នៅ​ចំណុច​ខាងលើ ចំណុះ​អោយ​គយ​ខេត្ត​ឬ​គយ​ចល័ត​លើ​ផ្ទៃ​ប្រទេស ? ចាំ​បង្ក្រាប​បទល្មើស​រត់ពន្ធ ? ឬ​ក៍ដា​ក់មក​ចាំ​សង្កត់ ក ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​ប្រចាំ​ច្រក​រួចរាល់​ហើយ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​នេះ​ត្រូវ​ក្រុម​គយ​ចំណុច​គាប​យកលុយ​ច្រើនៗ​បន្តទៀត ? ។​

​ប្រភព​អាជីវករ​ដឹកទំនិញ​បាន​បន្តថា ទំនិញ​ក្នុង​១​រថយន្ត​សាំ​យ៉ុង​បង់​ឱ្យ​ក្រុម គយ​នៅ​ទីតាំង​ខាងលើ​ចំនួន ៨០​មុឺន​ទៅ​១ លាន រៀល ដែល​ដឹក​ទំនិញ​ចេញពី​ប្រទេស វៀតណាម ចូលមក​ប្រទេស​កម្ពុជា បណ្ដា​ទំនិញ​ទាំងឡាយ​ដែល​ឆ្លង ដែន​ពី​ប្រទេស​វៀតណាម ចូល​មក​នោះ​សុទ្ធតែ​ត្រូវ​បង់ពន្ធ​នៅ​ច្រកព្រំដែន​រួចហើយ​ដែរ​?​ប៉ុន្តែ​ក្រុម​គយ​ជជុះ​នៅ​ចំណុច​នោះ​តម្រូវ​អោយ​ពួកគាត់​បង់ លុយ​បន្ថែមទៀត​ដោយ​គ្មាន​ក្រដាស់​ស្នាម​ឬ​វិក្ក័​យ​ប​ត្របង់​ពន្ធរ​ដ្ឋ​អ្វី​ទាំងអស់​។

​ហេតុម្ដេច​បានជា​មាន​ពួក​ក្រុម​គយ​ចល័ត​នៅ​មិន​ឆ្ងាយ​ពី​គយ​ព្រំដែន​មួយកន្លែង​ទៀត ដែល​ចាំ​យក​លុយ​ស្រួលៗ​បន្ថែម​ទៀត​នោះ មជ្ឈដ្ឋាន​នានា​ថា ករណី​នេះ​តើ​បទបញ្ជា​របស់​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មែន​ដែរ​ឬ ? បើ​វា​ជា​គយ​ស្របច្បាប់​បញ្ជា​ពី​ថ្នាក់លើ​មែន​នោះ ? គួរ តែ​លើក​ផ្លាក​ទីស្នាក់ការ​ឲ្យបាន​ច្បាស់​លា​ស់និង​សមរម្យ​ងាយ ស្រួល​អោយ​ក្រុម​ឈ្មួញ​និង​អាជីវករ​ក៍​ដូច​ប្រជាពលរដ្ឋ​បានដឹង​!​។​

​គួរបញ្ជាក់​ថា គយ​មួយកន្លែង​នេះ​ឃើញ​តែ​រថយន្ត​១​គ្រឿង​ដែល​បិទ​ផ្លាក គយ តែ​មិនឃើញ​លើក​ស្លាក​ទីស្នាក់ការ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទ​ក​ដ្ឋា​នគតិ យុ​ត្តិ ? ហើយ​រាល់ថ្ងៃ​នេះ​គេ​ឃើញ​តែ​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​ចេញ​ចូល ឈប់​បង់ លុយ​ជា​ហូរហែរ​នឹង​យក លេស​”​ឯកសារ​ត្រួតពិនិត្យ​ពន្ធ​”​រថយន្ត ដឹក​ទំនិញ​អោយ​បាន​ត្រឹមត្រូវ​នោះ​ទេ​?​មិន​ថា​តិច​ឬ​ច្រើន​សុទ្ធ តែ​ត្រូវ​ចូលទៅ ជួប​ពួក​មន្ត្រី​គយ​ប្រចាំការ​នៅ​ទី នោះ​ពោល កុងត្រូលជជុះ​ឬ​ប៉ុស្តិ៍​ជជុះ ។​

​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ខាងលើ​បាន​បន្ថែមថា គយ​កុងត្រូលជជុះ នៅ​ទីនោះ​មិន បាន​ត្រួតពិនិត្យ​រាល់​ទំនិញ​នៃ​ការ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​អោយ​បាន​ច្បាស់លាស់​អ្វី​នោះ​ទេ​? ពោល​យកតែ លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ផាតិ​លេខ​៧ តាម​ការកំណត់​របស់​ក្រុម​គយ​ជជុះ​នៅ​ចំណុច​នោះ​ជា​ការ​ស្រេច ។

​ទំនិញ​ដែល​នាំ ចូល​ពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា ដូច​ជា​គ្រឿង ឧបភោគ បរិភោគ​បន្លែ បង្ការ​ជា​ដើម​
​គឺ​ក្រុម​គយ​ចំណុច​នោះ​ដឹង​តែ​ពី​យក​លុយ មិន​បាន​ត្រួតពិនិត្យ​អ្វី​ទាំងអស់ ការ​ដែល​មិន​ត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​នោះ វា​បង្ក​ហានិភ័យ​និង​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​សម្រាប់​សុខភាព​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​!​។​

​ប៉ុន្តែ​មន្ត្រី​គយ​ទាំង​នោះ​អាចនិយាយបាន ថា​បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​មន្ត្រី កាំកុងត្រូល រី​ឯ​ពួក​លោក​ជា​គយ​ដឹង តែ​យក លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​តែ​ប៉ុណ្ណោះ​ទេ ដែល​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​គួរ​ត្រួតពិនិត្យ​ឲ្យបាន​ច្បាស់លាស់​អំពី​បញ្ហា​តួនាទី​ក្រុម​គយ​នៅ​ចំណុច​នោះ​ឬ​ទីកន្លែង​នោះ​អោយ​ម៉ត់ ចត់ ផង​។

​ហេតុនេះ​លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ប្ដេជ្ញា​លុប​បំបាត់​អំពើពុករលួយ​
​តាម​ដងផ្លូវ មិន​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើពុករលួយ ក្រុម​មន្ត្រី​គយ កុងត្រូលជជុះ ដែល​ស្ថិត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​៕