ថ្ងៃពុធ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
បទល្មើស​នេសាទ​គ្រប់​ប្រភេទ​រីក​ដូច​ផ្សិត​បណ្ដែត​លើ​ផ្ទៃ​ទឹក​បង្អួត​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​និង មន្ត្រី​ជំនាញ ក្នុងស្រុក​បុរី​ជលសា ខេត្តតាកែវ​មិន​ហ៊ាន​បង្ក្រាប​?
Wed,02 October 2024 (Time 05:53 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 212នាក់)

ខេត្តតាកែវ ៖ ប្រភព​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ បានអោយដឹងថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ កំពុង​រីក​បណ្ដែត​នៅលើ​ផ្ទៃ​ទឹក បង្អួត​អាជ្ញាធរ​និង​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​បុរី​ជលសា​ខេត្ត​តាកែវ បទល្មើស​ដែល​មាន​ខ្នងបង្អែក​រឹងមាំ ពី​សមត្ថកិច្ច​ជំនាញ និង​មេខ្លោង​ហាក់ដូចជា​មិន​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​អាជ្ញាធរ​ដែនដី​ស្រុក​បុរី​ជលសារ ក៏ដូចជា​រដ្ឋបាលខេត្ត តាកែវ​នោះឡើយ​។ រួម​ទាំង​សមត្ថកិច្ច​ជំនាញ ក៏ដូចជា​អាជ្ញាធរ​ដែនដី បិទ​ភ្នែក​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ទ​ល្មើស​នេសាទ អណ្ដែត​ពេញ​លើ​ផ្ទៃ​ទឹក សូម្បីតែ​នៅ​ក្រោយ​រដ្ឋបាល​សាលាស្រុក​បុរី​ជល សារ ក៏​គេ​សង្កេតឃើញ​មាន​បទល្មើស​នេសាទ​អណ្ដែត ពេញ​ផ្ទៃ​ទឹក​ផងដែរ​។​

​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ប្រកប​រប​នេសាទ​ស្របច្បាប់​បាន​រៀបរាប់​ប្រាប់ឲ្យដឹង​ថា ទោះបីជា​រដូវ​បិទ​នេសាទ​ក៏ ដោយ ក៏មាន​អ្នករ​ករបរ​នេសាទ​ខុសច្បាប់​ព្រោងព្រាត​លើ​ផ្ទៃ​ទឹក​ដែល​បានដាក់រ​បាំង​ណរ​រ៉ាវ ឫ​ហៅថា របាំង​ឈឹប ដែល​មាន​ក្រឡា​ញឹក​ជា​ការធ្វើឲ្យកូន​មច្ឆជាតិ​គ្រប់​ប្រភេទ​រង​នូវ​ការវិនាសហិនហោ​ច​ផុត​ពូជ ជា​បណ្ដើរៗ​ហើយ​។ ប្រភព​បាន​បន្ត​អោយដឹងថា ការដាក់​សាច់​ក្រឡា​ញឹក​បាន ព្រោះ​មាន​មន្ត្រី​ធ្វើការ​នៅ​ស្ថាប័ន​ប្រដាប់អាវុធ​នៅ​ខេត្តតាកែវ នៅ​ពីក្រោយ​ជា​អ្នក​រត់ការ​ទើប​ហ៊ាន​បែបនេះ ហើយ​បើ​មិនមែន​ជា​បក្ស ពួកគេ​ទេ សូម្បី​តែរ​កលៀស រក​ខ្ចៅ​ក៏​មិន​បាន​ផង​។ បើ​តាម​ប្រភព​ថា បុរស​ម្នាក់​ឈ្មោះ សុខ ឡេះ ជា​អ្នក​រត់​ការបង់​សួយ​សារ​ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​តាកែវ​។​

​ប្រភព​បាន​បន្តទៀតថា បើ​បណ្ដោយ​អោយ​មាន ការដាក់រ​បាំង​ក្រឡា​ល្អិត​បែបនេះ​បន្តទៀត ច្បាស់​រលាយ​អស់​ហើយ​ធនធាន​មច្ឆជាតិ ។ ប្រភព​បាន​បន្ថែមថា មិនមែន​ត្រឹម តែ​អាជ្ញាធរ​ដែនដី​នោះទេ​ដែល​ត្រូវ​លោក សុខ ឡេះ ដើរតួរ​សម្របសម្រួល​ដើម្បី​មិន​ឲ្យ​លេចឮ​ដល់​អ្នកដទៃ ក្នុង​នោះ​សូម្បី​តែ​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ជលផល​,​ក៏ដូចជា​មន្ទីរ​កសិកម្ម ក៏​មិន​ឃើញ​មាន​ចំណាត់ការ​ចំពោះ​បញ្ហា​បទល្មើស​នេសាទ​នៅ​ស្រុក​បុរី​ជលសារ​នេះដែរ​។ បទល្មើស​នេសាទ​ទាំងនេះ​សូម្បី​តែ​មន្ត្រី​នៅ​ដែន​អភិរក្ស​ក៏​ទទួលស្គាល់ថា មាន​កើត​នៅ​ខាង ក្រោយ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ព្រោងព្រាត ដោយ​មិន​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ជំនាញ​ម្ដងណា​ឡើយ​។​

​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត តាកែវ​មិនអាច​សុំ​ការពន្យល់​បាន​នោះទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ​នៅ​ខេត្ត​តាកែវ​បាន​ខ្សឹបខ្សៀវ​ថា លោក សុខ ឡេះ គឺជា​តួឯក​ដ៏​សំខាន់​ក្នុង​ការសម្របសម្រួល​ដើម្បី ឲ្យមាន​បទ ល្មើស​នេសាទ​នៅក្នុង​ខេត្ត​តាកែវ​ទាំងមូល​។ មិន​ថា​តែ​នៅក្នុង​ស្រុក​បុរី​ជលសារ​នេះ​ទេ នៅ​ស្រុក​ផ្សេង ទៀត​ដូចជា​៖​កោះអណ្ដែត​,​អង្គរ​បុរី​…​ក៏​លោក សុខ ឡេះ ជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកសាង​បទល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ​នេះ​។ ជាង​នេះ​ទៅ ទៀត​គឺ​មិនមែន​ទើបតែ​ឆ្នាំ​នេះ​នោះ​ទេ សូម្បី​តែ​ឆ្នាំមុនៗ​រាប់សិប​ឆ្នាំ​មកហើយ គឺ​ក្រោម​ការគ្រប់គ្រង​ដឹកនាំ បែងចែក​ផល​ប្រយោជន៍ របស់លោក សុខ ឡេះ​។ គេ​មិនដឹងថា​តើ​លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ ដែល​ទើបតែ​មក កាន់តំណែង​ថ្មីៗ​និង​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ រួម​និង​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានដឹង​រឿង​នេះ​ដែរ​ឬ​យ៉ាងណា​នោះទេ​?៕​