ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
កា​ស៊ីណូ​33​បើក​លេង​ល្បែង​បញ្ជាល់ មាន់​ខ្នាត​ធំ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​លំហូរ​ចូល​លេង យ៉ាង​ពេញបន្ទុក ខ្លះ​មាន​ប៉ាស់​ព័រ ខ្លះ​អត់​ប៉ាស់​ព័រ ដោយ​មិន​មាន​ផល​រំខាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​!
Sun,06 October 2024 (Time 06:29 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 245នាក់)

មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក កំពង់​ត្របែក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​ច្រក​ទ្វេភាគី​ព្រំដែន​ស្វាយ​អា​ង៉ោង នោះទេ ព្រោះ​អ្វី​ម្ចាស់​កាស៊ីណូ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​បុគ្គល​រូប​នេះ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​នឹង​លោក​
​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង​ឡើយ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក បាន​អំពាវនាវ​ដល់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​នាយ​ឧត្ដមសេនីយ៍ ស​ថេត អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​ម្ចាស់​កាស៊ីណូ​នៅ​ច្រកស្វាយ​អា​ង៉ោង ខេត្ត​ព្រៃវែង បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ចាក់​ភ្នាល់​ស៊ីសង​ខុសច្បាប់ យ៉ាងគំហុក​។​

​ព្រោះ​លោក ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង និង​លោក សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង មិនទាន់​ចាត់វិធានការ​បង្ក្រាប ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ម្ចាស់​កាស៊ីណូ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ស្វាយ​អា​ង៉ោង នោះទេ ទុក​ឲ្យ​បុគ្គល​និង​បក្សពួក​ធ្វើៗ តាម​ទំនើងចិត្ត​។​

​ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិចាម​ឃុំ​ចាម ស្រុក​កំពង់ត្របែក មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្ផ្សេងៗ​កើតមានឡើង​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ សុវត្ថិភាព​៧​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​៕​