(ខេត្តតាកែវ)÷ ប្រជានេសាទមានចំនួនបួនឃុំមានបីស្រុកបានអំពាវនាវឲ្យឯកឧត្តមវ៉ី សំណាងអភិបាល ខេត្តតាកែវទើបមកកាន់តំណែងថ្មីៗ និងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវចាត់វិធានការទប់ស្កាត់បទល្មើសនេសាទនៅក្នុងបីស្រុកដែលមានឃុំចំនួន៤ប្រកបដោយប្រសិទ្ធភាព។បើតាមប្រភពច្បាស់ការបានឲ្យដឹងថា ÷ លោក សុខ ឡេះ ជាអ្នករត់ការដើរតួរសម្របសម្រួលដោះស្រាយដល់មន្ត្រីពាក់ព័ន្ធក្នុងខេត្តដើម្បីធ្វើឲ្យមានបទល្មើសនេសាទក្នុងខេត្តតាកែវ។តើលោកសុខ ឡេះជានណា? បានមានឥទ្ធិពលយ៉ាងនេះក្នុង ខេត្តតាកែវរហូតគៀងគរឲ្យវៀតណាមចូលមកដាក់របាំងស្បៃមុងក្នុងឃុំជ័យជោគ ។ប្រភពបានបន្តថាបទល្មើស នេសាទក្នុងខេត្តតាកែវនេះមិន មែនទើបមាននៅឆ្នាំនេះទេ ? គឺរាប់ឆ្នាំមកហើយដែលលោក សុខ ឡេះអ្នកមើលការងារនិងដោះស្រាយរ៉ាត់ការក្នុងខេត្តដល់មន្ត្រីជំនាញទូទាំងខេត្ត។សព្វថ្ងៃបទល្មើសនេសាទកំពុងប្រើឧបករណ៍ខុសច្បាប់កើតឡើងពេញបន្ទុកអណ្តែតពេញផ្ទៃទឹកដូចជាររបាំងស្បៃដែលដាក់រាប់គីឡូម៉ែត្រធ្វើឲ្យកូនមច្ឆាជាតិវិនាសហិនហោចផុតពូជជាបណ្តើរៗហើយៗគ្មានមន្ត្រីជំនាញណាចុះបង្ក្រាប។ចំណែកលោកសៅ កុសលនាយខណ្ឌរដ្ឋបាលជលផល ខេត្តតាកែវមិនអាចសុំការពន្យល់បាននោះទេតែសព្វថ្ងៃនេះលោកបានជ្រាបឬទេ បទល្មើសនេសាទដាក់របាំងស្បៃពេញផ្ទៃទន្លេ ធ្វើឲ្យប្រជាពលរដ្ឋមានចម្ងល់ជាខ្លាំងថាមិនដែលឃើញ ចុះបង្ក្រាបសោះប្រហែលបានសើមមាត់សើមក ហើយមើលទៅ។ប្រភពព័ត៌មានពីប្រជានេសាទក្នុងខេត្តតាកែវបាននិយាយថា អាជីវកម្មនេសាទរបាំងស្បៃមានចំនួនបីស្រុក ១-ស្រុកកោះអណ្តែតគឺក្នុងឃុំជ័យជោគ ២-ស្រុកបុរីជលសារគឺស្ថិតនៅកំពង់ក្រសាំងនិងឃុំបូរីជលសារ ស្រុកបុរីជលសារ ៣-ស្រុកអង្គរបុរី ក្នុងឃុំគោកធ្លកខេត្តតាកែវ ។ បច្ចុប្បន្ន បទល្មើសនេសាទទាំងនោះ ក្រោមការគ្រប់គ្រងរបស់លោក សុខ ឡេះ សុទ្ធតែជាជនជាតិវៀតណាមទាំងអស់ដែលមកដាក់របាំងស្បៃតាមខ្សែបន្ទាត់ព្រំដែនយ៉ាងអានាធិបតេយ្យក្នុងចំណុចកោះអណ្តែតអង្គរបុរី ឬនៅក្រោយសាលាស្រុកបុរីជលសារ កើតឡើងព្រោងព្រាតពេញផ្ទៃទន្លេគ្មានសមត្ថកិច្ចជំនាញ ណាទប់ស្កាត់និងចុះបង្ក្រាបមានតែជួយសម្របសម្រួលឲ្យមានបទល្មើសនេសាទទាំងនោះទៅទៀតឧបករណ៍ខុសច្បាប់ដែលត្រូវប្រើនៅក្នុងរដូវបិទនេសាទគឺប្រើសុទ្ធតែរបាំងបិតរាំងសូម្បីកូនចង្វាក៏ចេញមិនរួចដែរ។បើតាមសម្តីប្រជាពលរដ្ឋក៏ដូចប្រជានេសាទបានលើកឡើងថាបើគ្មានការបើកដៃពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺបទល្មើសនេសាទ មិនអាចកើតឡើងពេញទំហឹងបានឡើយពួកគាត់ប្រជានេសាទ ក៏ដូចប្រពលរដ្ឋក្នុងខេត្តតាកែវសំណូមពរដល់ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ