ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​ហ្គេម​បាញ់​ត្រី​ពីរ​កន្លែង​ស្ថិត​នៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល​ជាន់ទី 2 និង​ទី 3 បើក​លេង​ដោយ​ចំហរ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើនដាក់​ការសង្ស័យ​ថា​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​រៀប​ស៊ី​ជា​ប្រព័ន្ធ​
Wed,31 January 2024 (Time 06:59 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 155នាក់)

​រាជធានី​ភ្នំពេញ ៖ ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ឆ្នោត​ឡូតូ​ពី​កន្លែង​។​ឋិត​នៅក្នុង​ហ្វា​ទំនើប​ស៊ី​ធី​ម៉ល​ជាន់ទី 2 និង​ជាន់​ទី 3 សង្កាត់​វាលវង់​ខណ្ឌ 7 មក​រាជធានី​ភ្នំពេញ​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ពេញបន្ទុក​លើ​ទឹកដី​របស់​លោក​អភិបាលខណ្ឌ 7 មករា​និង​លោក​អធិការនគរបាល​ខណ្ឌ 7 មករា​ដោយ​លោក​ទាំង​ពីរ​មិន​ធ្វើការ​បង្ក្រាប​សោះ ។ ទើប​ធ្វើឱ្យ​ឈ្មួញ​ទុច្ចរិត​ប្រកប​មុខរបរ​ខុសច្បាប់​បាន​ដោយ​រលូន​និង​គ្មាន​ខ្លាច​ញញឹត​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បន្តិ​ចឡើយ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​និយាយ​តៗ​គ្នា​បានឲ្យដឹង​ថា​ទីតាំង​ផ្សារ​ទំនើប​ធី​ស៊ីម៉ល​នេះ​បង្កប់​ទៅដោយ​ល្បែង​សង​គ្រប់​ប្រភេទ​ដែល​ជា​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ដោយ​ប្រើ​សេវាកម្ម​ទិញ​លក់​រស់​ដូរ​យកលុយ​។​ជា​ប្រភេទ ViP ហើយ​ទីតាំង​នេះ​បើក​លេង​ជា​រៀងរាល់ថ្ងៃ ។ ដោយ​ទទួលភ្ញៀវ​ពី​គ្រប់​មជ្ឈដ្ឋាន ។ ជាពិសេស​គឺ​សម្បូរ​ទៅ​ដោយ​សិស្ស​នុស្ស​ប្រុស​ស្រី​កំពុង​តែ​វក់​វង្វេង​ជាមួយនឹង​ល្បែងស៊ីសង​ទាំងនេះ​ដោយ​លែង​ខ្វល់​ពី​ការសិក្សា​។​

​ប្រជាពលរដ្ឋ​ជាច្រើន សូម​ធ្វើ​ការអំពាវនាវ​ទៅ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​មាន​វិធានការ​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ពី​កន្លែង​នេះ​ផង ព្រោះ​ពួកគាត់​មាន​ការភ័យខ្លាច​ខ្លាំង​ចំពោះ​ជន​ញៀន​ល្បែងស៊ីសង​ទាំង (​ដោយ​ហេតុផល​) កាលណា​ល្បែងស៊ីសង​នៅតែ​មាន​ភាពអសន្តិសុខ ។ ក្នុង​មូលដ្ឋាន​ប្រាកដជា​កើតឡើង​ជា​បន្តបន្ទាប់​ជាមិនខាន (​ពោល​) ឈ្នះ​មុខខ្លាញ់​ចាញ់​មុខសេះ ទាល់​តម្រិះ​បើ​មិន​រួច​ក៏​ឆក់​ប្លន់​ដែរ​។​

​ហើយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើ​នេះ សារព័ត៌មាន​បាន​ខ​ល​ទៅ​លោក​អធិការនគរបាល​ខណ្ឌ 7 មករា​ដែរ ប៉ុន្តែ​គាត់​បាន​និយាយថា មិនទាន់​ដឹង​ទេ ទាំងនេះ ប្រជាពលរដ្ឋ​រួម​ទាំង​អ្នកសារព័ត៌មាន​បាន​ធ្វើ​ការផ្សព្វផ្សាយ​និង​រាយការណ៍​ជូន​ដំណឹង​ដល់​លោក​ក៏ដោយ ។ ចំណែកឯ​លោក​អភិបាលខណ្ឌ 7 មករា​ខាង​សារព័ត៌មាន​ខ្ញុំ​ទាក់ទង​អត់​បាន​ទេ ដោយសារ​មិន​ស្គាល់​លេខ​ទូរ​សព្ទ ៕