ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន​គ្មាន​ច្បាប់​អនុញ្ញាត​ដ៏​ធំ​មួយ​កន្លែង​នៅ​ឃុំ​ស្វាយ​អំពារ​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​អាច​បើក​ដំណើរការ​យ៉ាង​រលូន !​សង្ស័យថា​ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ផង​ក៏​មិនដឹង​ទើប​មិន​ហ៊ាន​បង្ក្រាប !
Tue,20 February 2024 (Time 08:01 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 109នាក់)

ខេត្ត​កណ្ដាល ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មហាជន​បាន​ដឹងថា មាន​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​របស់​ជនជាតិ​ចិន​គ្មាន​ច្បាប់​អនុញ្ញាត​ដ៏​ធំ​មួយ​កន្លែង ស្ថិតនៅ​ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល អាច​បើក​ដំណើរការ​យ៉ាង​រលូន សង្ស័យថា ជា​ឆ្នាំងបាយ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ទើប​មិន​ហ៊ាន​បង្ក្រាប​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀតថា​:​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​មួយកន្លែង​នេះ​បើ​យើង​មើល​ពី​ខាងក្រៅ​គឺ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ឡើយ​ចំពោះ​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​និង​ខុសច្បាប់​មួយ​កន្លែង​នេះ​គឺ​ស្មានតែ​ជា​រោងចក្រ​ធម្មតា​មើលទៅ​ស្ងប់ស្ងាត់​តែម្ដង​គឺ​ហាក់ដូចជា​អំណោយផល​ដល់​ឈ្មួញ​ទុច្ចរិត​សម្រាប់​លាក់បាំង​នៅ​ការជួញដូរ​អំពើ​ខុស​ច្បាប់​ផ្សេងៗ ។ ជាក់ស្ដែង​ទីតាំង​រោងចក្រ​មួយ​កន្លែង​នេះ​បាន​កំពុងតែ​មាន​ញឹក​ដោយ​ផលិត​នៅ​បារី​ខុសច្បាប់​ហ្នឹង​ក្លែងក្លាយ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ឲ្យ​អ្នកគ្រប់គ្រង​និង​បុគ្គលិក​ជា​ជនជាតិ​ចិន​និង​ជនជាតិខ្មែរ​។​

​ចំពោះ​ទីតាំង​ខាងលើ​នេះ​គឺ​ស្ថិតនៅ​ឃុំ​ស្វាយ​អំពារ​ស្រុក​មុខកំពូល​ខេត្ត​កណ្ដាល​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​មក​កាន់​អង្គភាព​សហ​ព័ត៌មាន​យើង​។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ទៀតថា​:​ក្រុម​ឈ្មួញ​ទាំងនោះ​មាន​ចេតនា​ក្នុង​បទល្មើស​គេច​ពន្ធគយ​បំបាត់​ចំណូល​ប៉ុន​ចូល​រដ្ឋ​លួច​បង្កើត​ទីតាំង​ផលិត​បារី​ម៉ាក​ថ្លែង​ក្លាយ​បណ្ដើរ​ឲ្យ​ខូច​គុណភាព​និង​សុខភាព​អ្នកប្រើប្រាស់​ជាពិសេស​ក្រែង​បន្លំ​ផលិតផល​ក្រុមហ៊ុន​បារី​ផ្សេងៗ​ដែល​គេ​បាន​បង់ពន្ធ​ចូល​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​។

​ជាការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​មហាជន​ស្នើ​ដល់​នាយ​ឧត្តមសេនីយ៍មៀច​សុផាន់​ណា​ប្រធាន​គណៈកម្ម​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​និង​លោក​គង់​សុភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​លោក​ឈឿន​សុ​ចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​និង​លោក​សម​តុលា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​មេត្តាចិត្ត​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​និង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ទីតាំង​ផលិត​បារី​ខុសច្បាប់​និង​ដុះ​ស្លែ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អ្នក​ប្រើប្រាស់​និង​ជាពិសេស​ប៉ះពាល់​ដល់​ម៉ាក់​បារី​ផ្សេងៗ​ដែល​គេ​បាន​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​។​