ខេត្តព្រៃវែង៖ ប្រភពពីអាជីវករបានបង្ហើបអោយដឹងថា ការផ្លាស់ប្ដូរនាយប៉ុស្តិ៍ថ្មី អោយមានការល្អប្រសើរ ប៉ុន្តែផ្ទុយទៅវិញអំពើពុករលួយនៅតែកើតមានដដែល ថ្មីៗនេះគេសង្កេតឃើញថាលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រំដែនស្វាយអាង៉ោងថ្មីបានដាក់ពង្រាយកូនចៅមន្ត្រីក្រោមឱវាទនិងជនសុីវិលអង្គុយចាំយកលុយពីជនជាតិ វៀតណាមឆ្លងដែន ឆ្លងកាត់ប៉ុស្ដិ៍(ត្រួតពិនិត្យឯកសារ)អោយបានត្រឹមត្រូវតាមពិតអង្គុយ ចាំយកលុយដាក់ហោ ប៉ៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ។យោងតាមប្រភពពីប្រជាពលរដ្ឋជនជាតិវៀត ណាមដែលចេញចូលឆ្លងកាត់ទីនោះបានឲ្យដឹងថា លោកនាយប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យពួកគេបង់លុយក្នុងមួយនាក់ (២០ម៉ឺនដុង) ស្មើនិង (៣១០០០រៀល) មិនចាំបាច់មានឯកសារអ្វីទាំងអស់។ ទោះបីអ្នកមកទិញគោ. ក្របីឬអ្នកលេងល្បែងមាន់ជល់កាស៊ីណូ “៣៣” ឆ្លងដែនចូកមកទឹកដីខ្មែរខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រត្រឹមត្រូវនោះទេ! គឺសំខាន់បង់លុយតាមការកំណត់របស់ មន្ត្រីប្រចាំការច្រកក្រោមការគ្រប់គ្រងរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោងជាការស្រេចតាមការកំណត់មិនអាចតវាបាន។ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រករបៀងស្វាយអាង៉ោងបានបន្តអោយដឹងទៀតថា លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរ បាលច្រកការពារព្រំដែនស្វាយអាង៉ោង និងបក្ខពួក កំពុងតែសប្បាយប្រមូលលុយដាក់ ហោប៉ៅចែកគ្នាធ្វើមានធ្វើបាននិង បើកដៃឲ្យឈ្មួញតូច ធំ នាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ ។ប្រភពបានបន្ថែមថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័ប្រចាំការនៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់សប្បាយប្រមូលលុយតាមរបៀបពុករលួយដាក់ហោប៉ៅចែកគ្នាធ្វើមានបានជាថ្នូរបើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម កាន់ តែច្រើនឡើងៗនិងជនអន្តោវេសន៍វៀតណាមឆ្លងដែនចេញចូលមកលេងល្បែងស៊ីសងនៅ កាស៊ីណូ”៣៣” ច្រកការពារព្រំដែនស្វាយ អាង៉ោងយ៉ាងគគ្រឹកគគ្រេងដោយរលូន!តាម រយៈការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាម យ៉ាងពេញបន្ទុកដោយមានការសម្របសម្រួលបើកដៃពី សំណាក់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរ បាលច្រកការពារព្រំដែនស្វាយអាង៉ោងនឹងក្រុមមន្ត្រីពាក់ព័ន្ធជាច្រើនទៀតប្រចាំការច្រកប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ មិនញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម បានបន្ថែមឲ្យដឹងទៀតថា សព្វថ្ងៃពួកគាត់ សល់កម្រៃតិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ន នៅប្រចាំច្រកព្រំដែននិងសមត្ថកិច្ចនៅតាមផ្លូវ គាបយកលុយច្រើនៗ!ពួកគាត់បានបញ្ជាក់ទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនបានទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក័យប័ត្រពន្ធរដ្ឋអោយត្រឹមត្រូវនោះទេ! ហើយគ្មានឈ្មួញណាម្នាក់អាចរំលងលោក មុំ សារ៉េន មេប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្ខពួកបានឡើយ! ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញ ពីប្រទេសវៀតណាម កាត់តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង គឺជាប្រភពចំណូលរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារ ព្រំដែនស្វាយអាង៉ោងនេះ។ពាក់ព័ន្ធនូវភាពមិនប្រក្រតីពុករលួយរបស់លោក មុំ សារ៉េន នាយប៉ុសិ៍ខាងលើក្រុមឈ្មួញនិងអាជីវករសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ.លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងរួមនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នីតិកាលទី៧ មេត្តាចុះពិនិត្យស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកស្វាយអាង៉ោងផង!ពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើ ពុកពុករលួយរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រុំដែនស្វាយអាង៉ោង និងបក្ខពួកកំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយនេះផង។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រយើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលច្រកការពារព្រំដែនស្វាយអាង៉ោង រាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ