ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​លោក ចាន់ តារា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​បក្សពួក​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​.!
Wed,25 September 2024 (Time 07:44 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 228នាក់)

ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បានឲ្យដឹងថា ចាប់​តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​រហូតមកដល់​ខែកក្កដា ឆ្នាំ​២០២៤ នេះ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​សម្រុក​នាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រៃ​វ​ល្លិ៍ យ៉ាងគំហុក​ដោយសារ​មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទើប​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ញញើត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ​ឡើយ​។​ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហេង សំបូរ និង​លោក ចាន់ តារា ទាល់តែសោះ​។​

តាម​ប្រភព​ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បាន​បង្ហើប​ឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កាលពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ​គឺ​លោក ចាន់ តារា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញ បន្ទុក​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បង់ពន្ធ​មិន​ដល់ ៥០ ភាគរយ​ផង​ទេ​! ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក ចាន់ តារា យ៉ាង​រលូន​។ ចំណែក​លោក ហេង សំបូរ​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បណ្តោយ​ឲ្យ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ចាន់ តារា បាន​បង្ហើប​ឲ្យដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង​សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង ទេ​នោះ​គឺ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ដូច​សព្វថ្ងៃនេះ​ទេ​។

​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​សុទ្ធ​តែ​សុំ​ការយោគយល់​ពី​លោក ចាន់ តារា ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ទទួលបាន​ផល​ចំណេញ​ច្រើន ហើយ​ឈ្មួញ​តូចតាច​ត្រូវ​ប្រឈម​នឹង​ការ​គាប​សង្កាត់​យក​លុយ​លើ​តុ​ក្រោម​តុ​គ្មាន​ទីបញ្ចប់​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង​ព្រោះ​អំពើពុករលួយ​របស់​លោក ចាន់​តារា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខេត្ត​ស្វាយរៀង ជា​រឿង​មិន​អាច​បិទ បាំង​បាន​នោះទេ​។​