ប្រភពពីអាជីវករក៍ដូចជា ឈ្មួញតូចតាច ដឹកជញ្ជូនទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើគ្រប់មុខចេញពីច្រកទ្វារព្រំដែនអន្តរជាតិគីរីវង្ស ព្រមទាំងច្រកព្រំដែននានា មកដល់ចំណុចគយខេត្តតាកែវជិតរង្វង់មូលអូរចំបក់ ឃើញជនស៊ីវិលអង្គុយចាំរាប់ក្បាលឡាន មិនដឹងថាទំនិញហ្នឹងហួសគុណភាព ឬខុសច្បាប់ មិនបានត្រួតពិនិត្យត្រឹមត្រូវឡើយ បង់តែលុយឲ្យទៅរំភើប។ក្រុមឈ្មួញអ្នករកស៊ីដឹកទំនិញបន្តិចបន្ទួច បានត្អូញត្អែរថាពួកគាត់រកសុីសព្វថ្ងៃដឹកបន្លែ ផ្លែឈើ និងទំនិញផ្សេងៗចេញពីច្រកទ្វារព្រំដែនអន្តរជាតិគីរីវង្ស មកដល់ចំណុចការិយាល័យគយខេត្តតាកែវ នៅជិតរង្វង់មូលអូរចំបក់ ចៃគយកំណាត់យកលុយជាកំហិត មិនអាចរំលងបាននោះទេ ហើយពួកគាត់បន្តទៀតថាទំម្រាម ទៅដល់ភ្នំពេញ បង់តាមផ្លូវអស់ចាប់ពី២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល អញ្ចឹងពួកគាត់សល់កម្រៃតិចតួចបំផុត។បញ្ហានេះហើយទើបធ្វើឲ្យពួកឈ្មួញនិងអាជីវករទទូចអំពាវនាវដល់ លោក គុណ ញឹម មេគយទូទាំងប្រទេស មេត្តាត្រួតពិនិត្យឲ្យបានត្រឹមត្រូវ នៅទង្វើ មេគយការិយាល័យខេត្តតាកែវ ជិតរង្វង់មូលអូរចំបក់ ប្រើមន្ត្រីក្រោមឱវាទរបស់ខ្លួន ក៍ដូចជាជនស៊ីវិលចាំអង្គុយរាប់ក្បាលឡានយកលុយយ៉ាងសប្បាយចិត្ត មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ