នៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថាលោក កោះ និច្ច បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។ប្រភពពីមន្ត្រីបង្ហើបថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ លោកកោះនិច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកកម្ពុជាមានច្រើនប្រភេទដូចជា ដូចជា ជី, ស្រាបៀរ, ប្រេងឆា, ទឹកក្រូច ទឹកផ្លែឈើគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទ មិនបង់ពន្ធ ឬ បង់ពន្ធមិនគ្រប់ជារៀងរាល់ថ្ងៃ។ ប្រភពបន្តឱ្យដឹងទៀតថា លោក កោះ និច្ច ប្រធានស្នាក់ការគយ ច្រកតំបន់អូររំដួលនិង លោក មឿ ណារុង ប្រធានច្រកអូររំដួល កំពុងប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជាឬកម្ពុជាចូលទៅប្រទេសថៃ។ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កោះ និច្ច។ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះនខ្លាចមានបញ្ហាជាយថាហេតុណាមួយកើត ឡើង។ ឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យបងៗជនសុីវិល ដែលឈរឬដេកចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពរាយការណ៍ថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយ មានអំណាចខ្លាំងសម្បើមជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំង នោះ។ រវាងឈ្មួញអ្នករកស៊ី និងជនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់ លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំងនោះ គ្រាន់ តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺរត់ទៅតាមជួបដល់កន្លែងនោះតែម្ដង។ថៅកែទំនិញទាំងឡាយ ចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោកកោះ និច្ច ជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។ នៅស្រុកព្រំដែនអូររំដួលនេះក៏មានផងដែរ អំពីបញ្ហាទំនិញសាច់ខូចគុណភាព ដែលឈ្មួញបានរៀបចំ។ ពីព្រោះថា នៅចំណុចព្រំដែនអូររំដួលនេះគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះឡើយ។ អស់ លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយផងមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លង កាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយចប់។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ