ថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​មេ​ប៉ុស្តិ៍​នគរបាល​ខ្សែរ​បន្ទាត់​ព្រំដែន​ច្រក​ស្លាប ក្រុង​បាវិត​ហៅ​ច្រក​ទឹក​ត្រី​និង​ទា​ហ៊ាន បើកដៃ​អោយ​ក្រុម​ឈ្មួញ​វៀតណាម​សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ទំនិញ​ខូច​គុណភាព​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​យ៉ាង​ពេញបន្ទុក​
Mon,19 May 2025 (Time 10:05 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 78នាក់)

ខេត្ត​ស្វាយរៀង​៖​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ខ្សែបន្ទាត់​ព្រំដែន​ច្រក​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ទឹកត្រី បានឲ្យដឹងថា មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ស្លាប​ក្រុង​បាវិត​ហៅ​ច្រក​ទឹក​ត្រី​និង​ទា​ហ៊ាន​សហការគ្នា លំហូរ​ជនជាតិ​វៀតណាម​និង​ឈ្មួញ​វៀតណាម​សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខូច​គុណភាព​ចូល​យ៉ាង​គំហ៊ុក​រាល់ថ្ងៃ រីឯ​លោក​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​មួយ​នេះ និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង ទា​ហ៊ាន នាំ​គ្នា​រក្សា​ភាព​ស្ងៀម ស្ងាត់​.​បណ្ដោយ​អោយ​ក្រុម​ឈ្មួញ​វៀតណាម​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​។​ការ​ដែល​ជនជាតិ​វៀតណាម ឆ្លងដែន​ចូល​ខ្មែរ មករក​សុ​ី​នៅក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​មក​ដេីរ​លក់​ឆ្នោតល្បែង​ផ្សេងៗ បាន​យ៉ាង​សុខ​ស្រួល​បំផុត នោះ​ដោយសា​មាន​ការបើក​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​និង​ទា​ហ៊ាន សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រករបៀង​ព្រំដែន​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ទឹកត្រី មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​ខ្លាច​បាត់ ប្រយោជន៍​។​

​ប្រភព​បន្តថា ក្រុម​ឈ្មួញ​វៀតណាម​តូច ធំ​សម្រុក​ឆ្លងដែន​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​ខូច​គុណ ភាព​ផ្សេងៗ តាម​ម៉ូតូ ឬរ​ម៉ក​ម៉ូតូ ចូល​មក​ក្រុង​បាវិត រីឯ​មេ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង ព្រំដែន​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ទឹក​ត្រី​និង​ទា​ហ៊ាន រួម​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ស្វាយរៀង ធ្វើ​មិនដឹង​មិន​ឬអ្វី​ទាំង អស់ បណ្តោយ​អោយ​ឲ្យ​ជនជាតិ​វៀតណាម និង​ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​ខូច​គុណភាព​ចូលមក​ខ្មែរ​ដោយ​រលូន​។​

​ដូច្នេះហើយ​ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្រុង​បាវិត និង​លោក​មេ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ទឹកត្រី និង​ទា​ហ៊ាន អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ ខេត្ត​នៅ​ពី ក្រោយ​ទេ​ដឹង​? ទេីប​ហ៊ាន​បណ្ដែតបណ្ដោយ ឲ្យ​ជនជាតិ​វៀតណាម និង​ឈ្មួញ​វៀតណាម​ឆ្លងដែន​ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​ខូច​គុណភាព​ចូលមក​ប្រទេស​ខ្មែរ​តាម​ទំនេី​ង​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ដែល​បញ្ហា​នេះ​ទើប​ប្រជាពលរដ្ឋ​រស់នៅ សង្កាត់​បាវិត ក្រុង​បាវិត អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡេីងវិញ​ខ្លះ​ផង ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​នា​យ​ប៉ុស្តិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ស្លាប​ក្រុង​បាវិត ហៅ​ច្រក​ទឹកត្រី រួម​ទាំង​ទា​ហ៊ាន សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​មួយ​នេះ​បណ្ដែតបណ្ដោយ ជនជាតិ​វៀតណាម និង​ឈ្មួញ​វៀតណាម​លំហូរ​ទំនិញគេចពន្ធ​ទំនិញ​ខូច​គុណភាព​ពី​ប្រទេស​វៀតណាម​ចូលមក ប្រទេស​ខ្មែរ​តាម​ច្រករបៀង​ព្រំដែន​ស្លាប​ក្រុបា​វិត ហៅ​ច្រក​ទឹកត្រី​យ៉ាង​ពេញបន្ទុក មិនទាន់​ឃើញ​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ឲ្យបាន​ត្រឹម​នៅឡើយ​ទេ​៕​